ខេត្តកោះកុង៖ មន្រ្តីនគរបាលក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនរូបនេះ បានធ្វេីឡេីងកាលពីល្ងាចនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខហាង២៥០០ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ជនសង្ស័យឈ្មោះ អ៊ីង លុយ (ហៅលុយ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ២កញ្ចប់, ទូរស័ព្ទដៃចំនួន ១គ្រឿង។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត៕
ដោយ៖សហការី