ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រីបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ រៀបចំ ឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការសម្របសម្រួលពីអាជ្ញាធរខេត្តស្វាយរៀង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នាសាលប្រជុំសាលាខេត្តស្វាយរៀង។

សិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់លោក ម៉ែន អេង អភិបាលរងខេត្តតំណាងលោក ម៉ែនវិបុល អភិបាលខេត្តស្វាយរៀង លោក រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក-លោកស្រី លោកប្រធានមន្ទីរអនុប្រធានមន្ទីរព័ត៌មាន តំណាងតាមបណ្ដាខេត្តទាំង៦ លោក លោកស្រី អ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមធ្វើការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរព័ត៌មានខេត្តនិងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀងដែលមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងដែលបានសហការ សម្របសម្រួលក្នុងការរៀបចំអោយមាន សិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នេះឡើង។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានបានមានប្រសាសន៏ថា ថ្នាក់ដឹកនាំ ត្រូវមានសមត្ថភាពនិងប្រជាប្រិយភាព ហើយយើង ជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ នៃការដឹកនាំ យល់អំពីច្បាប់ឱ្យបានច្បាស់លាស់ ហើយ កិច្ចការងារទាំងអស់នេះ ទាមទារឲ្យយើងខិតខំ រៀនសូត្រ បន្ថែមទៀត។

ជាមួយគ្នា លោក បានណែនាំដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈនិងត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ក្នុងពេលបំពេញភារកិច្ច និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសត្រូវ ចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ អំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថា្នក់ក្រោមជាតិ រៀបចំ ឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការសម្របសម្រួល ពីអាជ្ញាធរខេត្តស្វាយរៀង ។

ប្រធានបទនៃសិក្ខាសាលានេះដំណើរការទៅចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយបានលើកឡើងអំពីសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបានកន្លងមក ក្នុងការ អនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធិជាមូលដ្ឋានរបស់នារី និង កសាងផែនការសកម្មភាពបន្តអនុវត្ត ។

បន្ទាប់មក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី បានអញ្ជើញផ្តល់នូវ Camera Video កម្រិត4K ជូនដល់មន្ទីរព័ត៌មាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តក្រចេះ ដោយក្នុងមួយ មន្ទីរទទួលបាន Video កម្រិត4K ចំនួន ១គ្រឿង រួមជាមួយជើង Camera ១  កាបូបដាក់ ម៉ាសុីនកាមេរ៉ា ១ Memory ចំនួន២ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖