ខេត្តកណ្ដាល៖ លោក យឹម ស៉ីណន ត្រូវបានដោះលែងឱ្យមានសេរីភាព កាលពីយប់មិញនេះ ក្រោយពីទទួលដឹងកំហុស និងធ្វើការសុំទោសដល់អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាសាធារណៈ។
ការដោះលែង លោក យឹម ស៉ីណន ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ បានធ្វេីឡេីងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង៤៣នាទី នៅមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមជម្រាបជូនថា លោក យឹម ស៉ីណន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ៕
ដោយ៖ សហការី