ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​របួស​ធ្ងន់​ដោយ​សារ​បើកបរលឿនងងុយដេកជ្រុលទៅបុកដើមត្នោតក្រឡាប់រថយន្ត​នៅដំណាក់ចង្អើរ

ចែករំលែក៖

   ខេត្តកែប៖  មន្ត្រីនគរបាល​ខេត្ត​កែប​ឱ្យ​ដឹងថា​ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣និង៤៣នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តលឿនក្នុងស្ថានភាពងងុយដេកធ្វើឱ្យបើកខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង។

    ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកបរក្នុងទិសដៅពីលិចទៅកើត រថយន្តម៉ាកកាមរី ហាយប្រ៊ីដ ពាក់ផ្លាកលេខ 2Q-1155 ពណ៌ទឹកប្រាក់។

ហេតុការណ៍ខាងលើបណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ជួប វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ និងមានស្រុកកំណើតរស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការបញ្ជូនតាមរថយន្តមណ្ឌល សុខភាពឃុំពងទឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ចំណែកវត្ថុតាង(រថយន្ត)កម្លាំងសមត្ថកិច្ចបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ៕

ដោយ៖ សូរិយា


ចែករំលែក៖