ភ្នំពេញ ៖ នៅថ្ងៃពុធទី២៩ខែមីនា ឆ្នាំ២០២៣នេះវេលាម៉ោង៨៖០០ព្រឹក នៅសាលប្រជុំរដ្ឋបាលខណ្ឌច្បារអំពៅ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី៣ ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ម៉ុក ពុទ្ធា អភិបាលរងខណ្ឌ តំណាងលោក អភិបាលខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីលោល អ៊ាង ស៉ីផាន និងលោក សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី ជាអភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យចំណុះ ចៅសង្កាត់ទាំង៨ អធិការរងនគរបាល, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌនិងផ្សារទាំងពីរ ដែលមានរបៀបវារ:ដូចខាងក្រោមនេះ៖
១.លោកផាន់នី ចំណាន ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌផ្សព្វផ្សាយប្រកាសលេខ១៥៦៥ប្រ.ក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃស្តីអំពីការផ្លាស់ប្តូរនិងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅចំនួន០១រូប។
២.ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី៣។
៣.ពិនិត្យនិងអនុមត័លើសេចក្តីព្រាងរបាយការណ៍ស្តីអំពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំត្រីមាសទី១ ឆ្នាំ២០២៣។
៤.ពិនិត្យនិងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែមីនា ឆ្នាំ២០២៣។
៥.ការងារផ្សេងៗ៕
ដោយ៖ ស សម