ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលផ្លូវចាក់បេតុងជាង៩០០ម៉ែត្រសម្រាប់ប្រជាពលរដ្ឋ២ភូមិក្នុងឃុំដូងស្រុករមាសហែកជាចំណងដៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមិទ្ធផលផ្លូវចាក់បេតុងជាង៩០០ម៉ែត្រសម្រាប់ប្រជាពលរដ្ឋ២ភូមិមានភូមិអង្គញ់និងភូមិឈើភ្លើងក្នុងឃុំដូងស្រុករមាសហែក ដែលជាចំណងដៃថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២៣ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងលោកអ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង សសៃដែលមានបណ្តោយជាង៩០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងរៀបចំវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ៤២៨នាក់មកពីភូមិ មានភូមិឈើទាល និងភូមិអង្គញ់ ស្ថិតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤២៨នាក់។

លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សមិទ្ធផលផ្លូវចាក់បេតុងមួយខ្សែនេះ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែក ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើន នៅទូទាំងស្រុករមាសហែក ក៏ដូចនៅទូទាំងខេត្តស្វាយរៀងផងដែរ។

លោកបានថ្លែងបន្តថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ពិសេសនាពេលបើកកាដ្ឋានស្ថាបនាផ្លូវចាក់បេតុងក្នុងថ្ងៃនេះតែម្ដង ហើយសូមថ្លែងអំណរគុណកងវិស្វកម្មរបស់នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភា ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាផ្លូវនេះដែលជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាដឹកកសិកផលព្រោះផ្លវនេះពីមុនគឺពិបាកក្នុងការធ្វើដំណើរដោយមានជង្ហុគធំៗផងដែរ។

លោក អភិបាលស្រុកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែនេះឱ្យបានប្រសើរ ហើយបរិច្ចាគដីខ្លះនិងសុំការយោគយល់ពីផលប៉ះពាល់ ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើឱ្យមានការប៉ះពាល់របង ដំណាំផ្សេងៗផងដែរ។

លោកបានបន្តថា ផ្លូវនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក អ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុករនាសហែក ក៏បានធ្វើការជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលានិងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនិងនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ពេលខាងមុខ អោយបានគ្រប់ៗគ្នា ៕

ដោយ៖ សុថាន


ចែករំលែក៖