ភ្នំពេញ ៖ កូនប្រុសលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គឺលោក ផារ៉ា មង្គល ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី!
សូមបញ្ជាក់ថា : លោក ផារ៉ា មង្គល ឈ្មោះដើម «ជា សុផាភាសា» បច្ចុប្បន្នមានតួនាទីជា នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់!
នៅមុនឆ្នាំ២០១៦ លោកធ្លាប់បម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងតួនាទីជា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មុននឹងផ្ទេរក្របខណ្ឌមកកាន់ក្រសួងរៀបចំដែនដី!
បច្ចុប្បន្នព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង ជា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា