ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជំនាញដើរ ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ) ត្រូវ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៩:៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះចំនួន០២នាក់
១-ជនរងគ្រោះឈ្មោះ ស៊ីម លី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២-ជនរងគ្រោះឈ្មោះ ដារ៉ា ពិសី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ ឈាង វ៉ាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួលពពែល សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
* សម្ភារៈដកហូតរួមមាន ៖
១/ ប្រាក់ដុល្លារចំនួន ២៨០ដុល្លារ,ចិញ្ចៀន១វង់ពណ៌លឿង(បានប្រគល់ជូនជនរងគ្រោះវិញ)
២/ដង្កាប់ចំនួន០១
៣/ខ្សែ.កពណ៌លឿងចំនួន១ខ្សែ
៤/ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ស្លាកលេខភ្នំពេញ 1IV-2643
*សម្ភារៈបាត់បង់:
-ប្រាក់ចំនួន៣២០ដុល្លារ
-ក្រវិលផ្លាកទីន១គូរ
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា មុនពេលកើតហេតុនៅខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានចាក់សោរបន្ទប់ហើយទៅធ្វើការពេលត្រឡប់មកវិញដល់បន្ទប់ឃើញអីវ៉ាន់រុករើរកកាយបាត់សម្ភារៈបានបាត់ប្រាក់និងសម្ភារៈមួយចំនួនបន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៩:៣០នាទីនៅចំណុចផ្លូវ៥៩៨ភូមិទួលពពែលសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍ទួលសង្កែ១ដើម្បីចាត់ការសាកសួរបន្ត។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ៕
ដោយ៖ ជីណា