ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរឆក់មាសតាមទូ បើកបុកឡានប៉ូលិស ខូចខាតអស់ ៣គ្រឿង និងរបួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២៣  វេលាម៉ោង ១៤និង២០ នាទី កម្លាំងអធិកា​រ​ដ្ឋាននគរបាល ស្រុកបសេដ្ឋ បានទទួល​ព័​ត៌មានពី ករណីមុខសញ្ញា ជនសង្ស័យឆក់ខ្សែក ចេញពីទីតាំងទូ លក់មាស​មួយកន្លែង នៅចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ ។

ដោយក្តាប់មុខសញ្ញាបាន សមត្ថកិច្ចក៏ចេញពួនស្ទាក់ ឈានដល់បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ បានដូចខាងក្រោម ៖

១.ឈ្មោះ ​គីម លីហួ ភេទប្រុស ជាអ្នកបើកឡាន រស់នៅមេគង្គ​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ 

២-ឈ្មោះ សួន ពុទ្ធរិទ្ធ ហៅវីត ភេទប្រុស រស់នៅ ភូមិចាម សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។ 

៣-ឈ្មោះ លី ខៀង ភេទប្រុស រស់នៅ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។ 

សមត្ថកិច្ច ចាប់យកបាន រថយន្តម៉ាកព្រូស ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៧ ០១គ្រឿង ជិះធ្វេីសកម្មភាព ផ្លាកលេខភ្នំពេញ 2BP-3306 ។

សូមបញ្ជាក់ថា, ពេលសមត្ថកិច្ច ដេញបង្ក្រាប ក្រុមជនសង្ស័យ ព្យាយាមបេីករថយន្តគេចខ្លួន​ ពីទឹកដីស្រុកបសេដ្ឋ​ ឡេីងទៅស្រុកភ្នំស្រួច សមត្ថកិច្ចដេញតាម រហូតដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក  ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់​ស្ពឺ ជនសង្ស័យដឹងថា មិនមានលទ្ធភាពរត់​បាន​ ក៏ឈប់រថយន្ត រួចរត់គេចខ្លួន ឡើងភ្នំល្អាង តែត្រូវបានសមត្ថកិច្ច តាមឃា​ត់ខ្លួនបាន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការតាមនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖