ខេត្តកំពង់ធំ៖ នៅវេលាអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣ នាក់ដែលប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃ កាប់ប្រហារលើជនរងគ្រោះម្នាក់ ។ ហេតុការណ៍កាប់ប្រហារនេះបានកើតមានឡើងកាលពីវេលាម៉ោង ២០និង៣០នាទីថ្ងៃទី០១ខែ មេសាឆ្នាំ២០២៣ នៅចំណុចតំបន់រលាំងទ្រុង ក្នុងភូមិសាស្ត្រឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទោងបានឱ្យដឹងថា ជនសង្ស័យបីនាក់ដែលបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបង្កឡើងដោយជនសង្ស័យ១-ឈ្មោះ លន ឃាង ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវឃាត់ខ្លួន។ ២-ឈ្មោះ លន សាប ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវឃាត់ខ្លួន។
៣-ឈ្មោះ លន ខេង ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវឃាត់ខ្លួន អ្នកទាំងបីនាក់ រស់នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើសកម្មភាពកាប់និងវាយជនរងគ្រោះឈ្មោះ ជួន ជួប ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោច ស្រុកស្ទោង បណ្តាលឱ្យរបួសក្បាលចំនួនបីកន្លែង ត្រគាកឆ្វេង១កន្លែង និងដើមដៃឆ្វេង ១កន្លែង។
សមត្ថកិច្ចនគរបាលស្រុកស្ទោងបានឱ្យដឹងថា មូលហេតុមកពីស្រវិងស្រាមានទំនាស់ពាក្យសម្តីរហូតបង្កើតជាហិង្សា។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្ទោង ចំណែកឯជនសង្ស័យទាំង៣នាក់ត្រូវបាន សមត្ថកិច្ចកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី៕
ដោយ៖ សហការី