ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង០០៖១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣​ កម្លាំងប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវបេតុង ក្រុមទី៨ ភូមិ ឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្សយ័ចំនួន​ ០១នាក់ឈ្មោះ ម៉ាត់ រ៉សាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ ១៤១៧ ផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

– សម្ភារ:ដកហូត ៖  ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៥កញ្ចប់​ ។

 ចំពោះមុខសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖