ព័ត៌មានទាន់ហេតុការណ៍៖

មកដឹងអំពីអ្នកចាត់ការបណ្ដោះអាសន្នក្លិប Chelsea ក្រោយលោកGraham Potter ចាកចេញ

ចែករំលែក៖

បន្ទាប់ពីក្លិបតោខៀវ Chelsea បណ្តេញលោក Graham Potter ចេញមក ក្បាលម៉ាស៊ីនដឹកនាំក្រុម បានចាប់ផ្តើមដោយជំនួយការរបស់លោកដែលនឹងទទួលការងារបន្ទាប់ជាបណ្តោះអាសន្ន ទម្រាំតែក្លិបសម្រេចជ្រើសរើសយកគ្រូបង្វឹកថ្មីមកដឹកនាំ។

លោក Julian Nagelsmann, លោក Zinedine Zidane, លោក Mauricio Pochettino ត្រូវបានក្លិបដាក់គោលដៅនាំមុខគេរួចហើយ ប៉ុន្តែសម្រាប់ពេលនេះ យ៉ាងហោចណាស់ អ្នកគាំទ្រ Chelsea នឹងឃើញលោក Bruno Saltor ចូលដឹកនាំក្លិបរបស់ពួកគេបណ្តោះអាសន្ន។

លោក Bruno Saltor ត្រូវ​បាន​គេ​បញ្ជាក់​ថា ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្នរបស់​ក្លិប​ Chelsea រហូត​ទាល់​តែ​អ្នក​ចាត់​ការ​អចិន្ត្រៃយ៍​ថ្មី​ត្រូវ​បាន​រក​ឃើញ​ដោយប្រធានក្លិបលោក Todd Boehly បញ្ជាក់​ថា “យើង​ទាំង​អស់​គ្នា​នឹង​តាម​ពី​ក្រោយ Bruno Saltor និង​ក្រុម​ដូច​ដែល​យើង​ផ្តោត​លើ​ការ​នៅ​សល់​ក្នុង​រដូវ​កាល”។ ដូច្នេះតើគាត់ជានរណា? នេះជាព័ត៌មានខ្លះៗអំពីគ្រូបង្វឹកបណ្តោះអាសន្នរូបនេះ៖

លោក Bruno Saltor លេងអាជីពបាល់ទាត់៖ លោក Bruno Saltor គឺជាអតីតកីឡាករល្អមួយរូបដែរ ខណៈប្រហែលជាអ្នកបានឃើញការប្រកួតមួយក្នុងចំណោម២៣៥ប្រកួតរបស់គាត់នៅឯ Brighton and Hove Albion កាលពីគាត់នៅដឹកនាំ និងលេងនៅទីនោះ។

អតីតខ្សែការពារស្តាំរូបនេះបានចំណាយពេលជាច្រើនក្នុងអាជីពរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញកំណើតរបស់គាត់ដោយរីករាយនឹងការលេងនៅក្លិបEspanyol, Gimnastic, Lleida, Almeria និង Valencia មុនពេលចូលរួមជាមួយ Brighton ក្នុងនាមជាកីឡាករមិនមាន​តម្លៃខ្លួនកាលពីខែមិថុនាឆ្នាំ២០១២។

បន្ទាប់មកលោក Bruno Saltor បានបន្តចំណាយពេលដែលនៅសល់ក្នុងអាជីពរបស់គាត់នៅក្លិប ដោយក្លាយជាប្រធានក្រុមនៅកីឡដ្ឋាន Amex ខណៈដែលក្លិប Brighton ទទួលបានកៅអីទៅកាន់ក្របខ័ណ្ឌ Premier League ហើយបន្ទាប់មកបានបង្កើតខ្លួនជាក្រុមបាល់ទាត់ដែលមានស្ថិរភាពនៅលីកកំពូលមួយនេះជាច្រើនឆ្នាំ។ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់រយៈពេល៧ឆ្នាំនៅក្លិប លោក Bruno Saltor បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០១៩។

អាជីពជាគ្រូបង្វឹករបស់លោក Bruno Saltor នៅ Brighton៖ បន្ទាប់ពីការចូលនិវត្តន៍របស់គាត់លោក Bruno Saltor បានចេញមុខតំណែងជា “គ្រូបង្វឹកអភិវឌ្ឍន៍ជាន់ខ្ពស់” នៅក្លិប Brighton ជាផ្នែកនៃបុគ្គលិកបង្វឹករបស់លោក Potter ។

លោកបានក្លាយជាសមាជិកសំខាន់នៃបុគ្គលិកផ្នែកខាងក្រោយរបស់លោកPotter ក្នុងសម័យកាលនោះ ដោយបានជួយក្រុមក្លាយជាជើងឯកបាល់ទាត់សម្រាប់អនាគត ជួយផ្សព្វផ្សាយពីតម្រូវការកីឡាបាល់ទាត់ដើម្បីកាត់បន្ថយការចំណាយ និងដាក់គោលដៅកីឡាករដែលមានសក្តានុពលចូលក្នុងក្រុម។

ការងារលោក Bruno Saltor នៅ Chelsea៖ ដូចដែលអ្នកគាំទ្របានឃើញ លោក Bruno Saltor ត្រូវបាននាំយកទៅក្លិបតោខៀវ Chelsea ដោយលោកPotter ក្នុងខែកញ្ញាដែលជាផ្នែកមួយនៃបុគ្គលិកថ្មីរបស់ Blues backroom ។

លោក Bruno Saltor បានចូលរួមជាមួយលោក Bjorn Hamberg ដែលជាផ្នែកមួយនៃបុគ្គលិករបស់លោក Potter ចាប់តាំងពីពេលគាត់នៅ Ostersund ក្នុងឆ្នាំ២០១១ ក្នុងការឈានទៅដល់ Chelsea ដោយលោកបានក្លាយជាជំនួយការរបស់លោក Potter ក្នុងការបង្វឹកកីឡាករ ហើយក្រោយមកក៏បានក្លាយជាគ្រូបង្វឹកចាំផ្ទះ ក្រោយពីលោក Potter បានចែកផ្លូវគ្នាជាមួយ Chelsea ៕ ដោយ៖ ភារៈ

(រូបភាព ៖ 90min.com)


ចែករំលែក៖