ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអង្គារទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណី អំពើលួចមានស្ថានទម្ងន់ទោស (វាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃ) មួយបានកើតឡើង បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិចិន បានធ្វើសកម្មភាព វាយបំបែកកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅមុខតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ រួចលួចយកកាបូបលុយរបស់ប្រជាពលរដ្ឋដែលនៅក្នុងរថយន្ត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១និង២៥នាទី នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងធ្វើការបង្ក្រាបបានទាំងស្រុង ដោយចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ SHEN AO ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ០៦-០៦-១៩៨០ លិខិតឆ្លងដែនលេខៈ EJ5711631 មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ JIN CHANGGE ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ០១-០១-១៩៦៧ លិខិតឆ្លងដែនលេខៈ EJ5711630 មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ LI HONGYUAN ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ១០-០៦-១៩៦៧ លិខិតឆ្លងដែនលេខៈ E35545262 មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-លុយខ្មែរចំនួន ២០,០០០,០០០៛ “ម្ភៃលានរៀល” (ផលនៃអំពើចោរកម្ម)
-លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួន (ផលនៃអំពើចោរកម្ម)
-ផ្លាកលេខរថយន្ត ០២គូ (ផលនៃអំពើចោរកម្ម)៖
១-បាត់ដំបង 2D-9008
២-កែប 2B-2122
-រថយន្ត ០១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2BH-1287 (មធ្យោបាយ)
-ទល់រឺវីស ០២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ដង្កាប់ ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-កាំបិត ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ឧបករណ៍វាយបំបែកកញ្ចក់រថយន្ត ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-សោរច្នៃសម្រាប់កាច់បំបែកសោររថយន្ត ១៤ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ស្រោមដៃ ០៤គូរ (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-កាបូបសំលៀកបំពាក់ ០១ មានសំលៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួន
-វ៉ាលីសំលៀកបំពាក់ ០១ មានសំលៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួន ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាៈ ពួកគាត់ធ្លាប់ធ្វើសកម្មភាពវាយកញ្ចក់រថយន្ត លួចយកកាបូបលុយសម្ភារៈ និងលួចដោះយកផ្លាកលេខរថយន្ត សរុបចំនួន ០៥លើក ក្នុងនោះមាន៖
វាយកញ្ចក់រថយន្ត លួចយកកាបូបលុយ និងសម្ភារៈ ចំនួន ០៣លើក និងលួចដោះយកផ្លាកលេខរថយន្តចំនួន ០២លើក ។
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ៖សហការី