ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកផ្តល់ថវិកា ឧបត្ថម្ភគោលនយោបាយចំនួន​ ១៨៣,១២៧,៥០០រៀល​ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានបើកផ្តល់ថវិកា​ ឧបត្ថម្ភគោលនយោបាយចំនួន​ ១៨៣,១២៧,៥០០រៀល​ (មួយរយប៉ែតសិបបីលាន មួយរយម្ភៃប្រាំពីរពាន់ប្រាំរយរៀល)​ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន០៧នាក់ និងតំណាងគ្រួសារមន្ត្រីនគរបាលមរណៈ ចំនួន០៦នាក់ ។

ពិធីនេះក៏មានការចួលរួមពីលោកវរសេនីយ៍ឯក ឱ  នរិន្ទ នាយការិយាល័យបុគ្គលិក លោកវរសេនីយ៍ ឯក លឹម សុផល នាយការិយាល័យគណនេយ្យ ផងដែរ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តប​ន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានសំដែងចូលរួមសោកស្តាយ ចំពោះបងៗទាំង០៧រូប អតីតជាកងកម្លាំងនគរបាលជាតិចូលនិវត្តន៍ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបានចូលរួមថែរក្សាការពារសន្តិភាព នាគ្រាកន្លងមក ។ មួយវិញទៀតក៏ចូលរួមរួមនូវការសោកស្តាយជាមួយក្រុមគ្រួសារសពនគរបាលមរណភាព ចំនួន០៦នាក់ផងដែរ ដែលបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ធ្លាប់មានព្រហ្មវិហារធម៌ចមពោះក្រុមគ្រួសារនាគ្រាកន្លងមកនេះ ។លោកឧត្តមសេនីយ៍ ស្នងការរងបានបញ្ជាក់ថា៖បើទោះបីជាបងៗចូលនិវត្តន៍ ជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីបងៗដែលធ្លាប់មានស្នាដៃ ក្នុងភារកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាព ជាក់ស្តែងនាពេលនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាគោលនយោបាយជូនបងៗទាំង០៧នាក់ ទឹកប្រាក់ចំនួន ៦៤,១៤០,០០០៛(ហុកសិបបួនលាន មួយរយសែសិបពាន់រៀល)និង ក្រុមគ្រួសារសពចំនួន០៦នាក់ បានឧបត្ថម្ភ ថវិកាបូជា ឬបញ្ចុះសព ទឹកប្រាក់ចំនួន៤៣.៨៣៧.៥០០៛(សែសិបបីលាន ប្រាំបីរយសាមសិបប្រាំពីរពាន់ប្រាំរយរៀល)និងថវិកាមួយលើកដំបូង ទឹកប្រាក់ចំនួន ៧៥.១៥០.០០០៛(ចិតសិបប្រាំលាន មួយរយហាសិបពាន់រៀល)។

នៅថ្ងៃដដែលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជា បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន១២.០០០.០០០រៀល(ដប់ពីរលានរៀល) ជូនដល់តំណាងគ្រួសារសពនិវត្តជនចំនួន០២នាក់ មាន៖

១/-លោកស្រី ហ៊ើល ឡាវី តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី ម៉ា សារុំ (និវត្តជន) ទឹកប្រាក់ចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)។

២/-លោកស្រី អ៊ុយ ចន្ថា តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី ចាក់ ដេត(និវត្តជន) ទឹកប្រាក់ចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) ផងដែរ ៕

IMG_3858

ដោយ ៖ វណ្ណា


ចែករំលែក៖