ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកបាញ់ដោយប្រើកាំភ្លើងកែច្នៃពីក្រោយខ្នងបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណមានគ្នាពីរនាក់ជិះម៉ូតូមកបាញ់ដោយប្រើកាំភ្លើងកែច្នៃពីក្រោយខ្នងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់នៅវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នៅក្បែររោងចក្រឌីសស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

    ពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍បានប្រាប់ថា៖ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំបានរងរបួសធ្ងន់នៅខ្នង។ ក្រោយកើតហេតុត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗ។

   សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា  ជនរងគ្រោះដែលត្រូវបានជនសង្ស័យបាញ់នេះ គឺជាគ្រាប់កង់ដែលជនសង្ស័យបានប្រើប្រាស់កាំភ្លើងកែច្នៃ។

    លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន មានប្រសាសន៍ថា លោកបានបញ្ជូនកម្លាំងជំនាញចុះទៅស្រាវជ្រាវរកមុខសញ្ញាហើយ ជនសង្ស័យបានប្រើប្រាស់កាំភ្លើងកែច្នៃ។ លោកថាជនសង្ស័យបានកំណត់មុខសញ្ញាបានហើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖