ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ផ្តល់ជូនការបញ្ចុះតម្លៃ និងកម្មវិធីប្រូម៉ូសិនដ៏សម្បូរបែបក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ណាហ្គាវើលដ៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣បានធ្វើការតុបតែងលម្អដ៏អស្ចារ្យនៅខាងក្នុង និងក្រៅអគារនៅសួនច្បារសម្តេចតេជោ ហ៊ុនសែន និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសជាច្រើនពេញមួយខែមេសានេះរួមមាន៖ម្ហូប សេវាកម្មស្ប៉ា កញ្ចប់ស្នាក់នៅសណ្ឋាគារ ។ល។

អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអាហារប៊ុហ្វេដ៏ពិសេសបែបខ្មែរបូករួមនឹងមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ពីថ្ងៃទី១៤១៦ ខែមេសា ម្នាក់ ២៨ ដុល្លារប៉ុណ្ណោះ។ ប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ពិសាប៊ុហ្វេអន្តរជាតិបែបចូលឆ្នាំខ្មែរ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ពីថ្ងៃទី១៤១៦ខែមេសា ម្នាក់ ៤០ ដុល្លារប៉ុណ្ណោះ។ រីករាយតាមចិត្តជាមួយនឹងអាហារប៊ុហ្វេដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញដោយមានបន្ថែមមុខម្ហូបណែនាំដោយមេចុងភៅ ម្ហូបប្រពៃណីខ្មែរ គ្រឿងសមុទ្រស្រស់បែបអាស៊ី និងអឺរ៉ុប និងមុខម្ហូបជាច្រើនមុខទៀត។ សូមណែនាំឱ្យកក់ទុកមុនដោយចូលទៅកាន់គេហទំព័រ ​www.nagaworld.com អ៊ីម៉ែលdining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣០៣១

ប្រសិនបើលោកអ្នកមានបំណងចង់ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពពិតប្រាកដ លោកអ្នកអាចសាកល្បងសេវាកម្មស្ប៉ារយៈពេល ១២០ នាទីដែលមានការស្អំក្តៅដោយប្រើថ្នាំបុរាណ និងការម៉ាស្សាដងខ្លួនបែបខ្មែរតម្លៃត្រឹមតែ ៨៨ដុល្លារនៅមណ្ឌលស្ប៉ាប្រណីតទាំងពីរនៅណាហ្គាវើលដ៍ ឬលោកអ្នកអាចរីករាយជាមួយកញ្ចប់សេវាកម្មកាត់ និងសម្អាតក្រចកដៃជើងកក់សក់ ផ្លុំស្ងួតម៉ាស្សាក្បាល និងស្មា ម្នាក់ ៤៨ ដុល្លារប៉ុណ្ណោះ។កម្មវិធីប្រូម៉ូសិនផ្តល់ជូនពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ ខែមេសា។កក់តាមរយៈ www.nagaworld.com អ៊ីម៉ែលhotelreservation@nagaworld.com ឬលេខទូរសព្ទ ០២៣២២៨ ៨២២

ចំណែកឯកញ្ចប់ប្រូម៉ូសិនការស្នាក់នៅដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នឹងផ្តល់ជូននូវការស្នាក់នៅដ៏មានផាសុកភាពប្រសិនបើលោកអ្នកមិនចាកចេញពីទីក្រុង។ កញ្ចប់ការស្នាក់នៅ ថ្ងៃ យប់ រួមបញ្ចូលការស្នាក់នៅបន្ទប់ Superior ដោយមានផ្តល់ជូនអាហារពេលព្រឹករៀងរាល់ថ្ងៃ អាហារប៊ុហ្វេសម្រាប់ នាក់ ស្រាទំពាំងបាយជូរឥតគិតថ្លៃ ដប បណ្ណភេសជ្ជៈ សន្លឹកជាមួយអត្ថប្រយោជន៍ ដូចជា ការចុះឈ្មោះក្រោយម៉ោងកំណត់ និងបណ្ណស្ប៉ា២០ ដុល្លារ! កញ្ចប់ប្រូម៉ូសិននេះឥឡូវនេះតម្លៃ ២២៨ ដុល្លារ (ដែលស្មើនឹង ៣០៥ ដុល្លារ) ក្នុងខែមេសានេះ។ កក់ទុកមុនឥឡូវនេះតាមរយៈ www.nagaworld.com hotelreservation@nagaworld.com

ការតុបតែងលម្អបែបប្រពៃណីខ្មែរជាមួយអំពូលភ្លើងចម្រុះពណ៌នៅខាងក្នុងណាហ្គាវើលដ៍ ផ្តល់នូវបរិយាកាសដ៏ស្អាតប្លែកភ្នែក។ មិនតែប៉ុណ្ណោះ ក៏មានការតុបតែងលម្អដ៏ទាក់ទាញនៅខាងក្រៅណាហ្គាវើលដ៍ទី១ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ផងដែរដែលអ្នកដំណើរ និងភ្ញៀវទេសចរអាចអញ្ជើញទៅកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ដូចជា រូបផ្កាយធំៗ រោងដែលបំពាក់ដោយរូបផ្កាយនិងដើមឈើដ៏ធំដែលមានក្រណាត់ទង់ជាតិចម្រុះពណ៌បក់រវិចៗព្រមទាំងរូបសំណាកទន្សាយកម្ពស់ ម៉ែត្រ គូដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំថោះនាំលាភសំណាង។សូមគោរពអញ្ជើញពុកម៉ែបងប្អូនទៅប្រារព្ធ និងអបអរពិធីបុណ្យធំបំផុតប្រចាំឆ្នាំនៅណាហ្គាវើលដ៍។ សួស្តីឆ្នាំថ្មី!​

(ដោយ៖សតារា)

កញ្ចប់ប្រូម៉ូសិនការស្នាក់នៅក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរ រួមបញ្ចូលអាហារពេលព្រឹក ប៊ុហ្វេ ស្រាទំពាំងបាយជូរមួយដប និងការផ្តល់ជូនជាច្រើនទៀត។

រីករាយតាមចិត្ត! ប៊ុហ្វេពេលល្ងាចក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅភោជនីយដ្ឋាន The Pangea និង 2Pangea

ការតុបតែងលម្អដ៏ស្រស់ស្អាតនៅក្នុងណាហ្គាវើលដ៍ និងសួនច្បារសម្តេចតេជោ ហ៊ុន សែន សម្រាប់ពុកម៉ែបងប្អូនអញ្ជើញទៅកម្សាន្ត។


ចែករំលែក៖