ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ១១៤ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ១១៤ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ បានបញ្ជាក់ថា​ ការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ១១៤ សង្កាត់ព្រែកឯងនេះ​ មូលហេតុ៖ ធ្លាយបំពង់ចែកចាយទឹកទំហំ ២២៥មម។

– ទីតាំង៖ លើផ្លូវលេខ១១៤។

– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវលេខ១១៤ ចាប់ពីផ្លូវលេខ៤០KK ដល់ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

– រយៈពេល៖ នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣​ និង៣០នាទីរសៀល រហូតដល់បញ្ចប់ការជួសជុល។ ដូច្នេះ​សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ

សូមអគុណ🙏

ជាមួយ​គ្នា​នោះ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០៥​ ខែមេសា​នេះដែរ​ រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ បានចាត់ឱ្យ​ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះផ្សព្វផ្សាយពីសេចក្តីជូនដំណឹង ស្តីពីការស្នើសុំកិច្ចសហការពីសំណាក់អតិថិជនឧស្សាហកម្ម និងសិប្បកម្ម ក្នុងការចូលរួមសន្សំសំចៃទឹក ដើម្បីរួមចំណែកក្នុងការចែករំលែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះកង្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងនេះ។ ក្រុមការងារក៍បានជម្រាបជូនអតិថិជនឧស្សាហកម្ម និងសិប្បកម្ម របស់ រ.ទ.ស.ភ ពិនិត្យលទ្ធភាពស្តុកទឹកស្អាតទុកប្រើប្រាស់នៅម៉ោងដែលមានតម្រូវការខ្ពស់ ជៀសវាងការប្រើប្រាស់ព្រមគ្នា ដែលបណ្តាលឱ្យសម្ពាធទឹកចុះខ្សោយ។💧 ទឹកស្អាតសម្រាប់ទាំងអស់គ្នា 💧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយស សូមទូលថ្វាយ និងគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្កើត Telegram Channel ផ្លូវការដែលមានឈ្មោះ “រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)” ។ 

សូមជម្រាបថា​ Telegram Channel នេះ គឺជាយន្តការផ្សព្វផ្សាយព័ត៌មានបន្ថែមទៅលើ Facebook page និង Website របស់ រ.ទ.ស.ភ ដែលមានស្រាប់ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មាន ឬ សកម្មភាពនៃការអនុវត្តន៍ការងាររបស់ រ.ទ.ស.ភ ដើម្បីចែករំលែកទៅកាន់សារធាណជនបានជ្រាប។ សូមអតិថិជនដែលមានបំណងចង់ទទួលបានព័ត៌មាន ក៏ដូចជាដឹងពីព្រឹត្តិការណ៍ថ្មីៗ របស់ រ.ទ.ស.ភ ទាន់ពេលវេលាផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖