កាលពីថ្ងៃទី៥ ខែមេសា អធិការបតីរងអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងការពារអាកាសធាតុ លោក Robert Habeck បានអះអាងជាថ្មីម្តងទៀតថា ទីក្រុងប៊ែរឡាំងនឹងមិនក្លាយជាផ្នែកមួយក្នុងជម្លោះនៅអ៊ុយក្រែននោះឡើយ។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុងប៊ែរឡាំង ឧបនាយករដ្ឋមន្ត្រី Habeck បានបញ្ជាក់ថា “ដែនកំណត់នេះតែងតែរក្សាបាននិងដើរតួនាទីយ៉ាងសំខាន់ក្នុងការពិចារណាទាំងអស់នៃការគាំទ្រអ៊ុយក្រែន” ។
នៅពេលសួរអំពីទស្សនៈផ្ទាល់ខ្លួនរបស់គាត់លើ “បន្ទាត់ក្រហម” លោក Habeck បាននិយាយថា វាគឺជាការដាក់ពង្រាយកងទ័ពអាល្លឺម៉ង់នៅអ៊ុយក្រែន ហើយបានទទូចថាអាល្លឺម៉ង់នឹងមិនឆ្លងកាត់បន្ទាត់នេះទេ។
កន្លងមក អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏ដូចជាឧបនាយករដ្ឋមន្ត្រី Habeck បានបញ្ជាក់ម្តងហើយម្តងទៀតថា ក្រុងប៊ែរឡាំងនឹងមិនក្លាយជាភាគីនៃសង្រ្គាមនៅអ៊ុយក្រែនឡើយ។
លោក Habeck បានធ្វើសេចក្តីថ្លែងការណ៍មុនពេលត្រឡប់មកប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅរដ្ឋធានី Kiev របស់អ៊ុយក្រែន។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Habeck បានជួបជាមួយមន្ត្រីមួយចំនួននៃប្រទេសម្ចាស់ផ្ទះ ហើយបានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងការកសាងឡើងវិញនៃអ៊ុយក្រែន កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)