ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់​ ក្នុងលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសថ្ងៃទី៥ មេសាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ២៧នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)​ ,និងប្រើប្រាស់ ៨ករណី ឃាត់ ៣២នាក់ (ស្រី ៥នាក់)។​ ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​ (Ice) ស្មេីនិង​ ៩៥៤,៧៨ក្រាម និង៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន ១៤អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ​ ១២អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣០ក្រាម។

*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

*៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៤,៥៦ក្រាម។

*៤ / កំពត៖ ជួញដូរ ២ករណី ឃាត់ ១៤នាក់ ចាប់យក Ice ១៥,៨៥ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ២កេណី ឃាត់ ៣នាក់ ចាប់យក Ice ០,៣០ក្រាម និង២កញ្ចប់តូច។

*៦ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,២២ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៩ក្រាម។

*៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៨៦៧,២៧ក្រាម។

*៩ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*១០ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ៣នាក់ ចាប់យក Ice ២៧,៧២ក្រាម។

*១១ / ក្រចេះ៖ អនុវត្តន៍ដីកា  ៣ករណី ចាប់ ១នាក់។

*១២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២៤,២៧ក្រាម។

*២ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យក Ice ៣,៦០ក្រាម ៕ ដោយ ៖ សហការី​

រូបភាព៖ ឯកសារ


ចែករំលែក៖