ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ករណីលួចលុយក្រុមហ៊ុន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ដែលជាបុគ្គលិកកាស៊ីណូត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរក្នុងករណីលួចលុយក្រុមហ៊ុនកាសុីណូព្រៃវល្លិ៍។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២៣នៅក្នុងកាសុីណូព្រៃវល្លិ៍មុខវ៉ា ស្ថិតនៅក្នងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។

    សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះសុខ ភត្រា អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកតៃសៀវ មានទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។

    ប្រភពបន្តថា ក្រុមហ៊ុនបានបាត់បង់

លុយដុងចំនួន៣០០,០០០,០០០(បីរយលានដុង)។

    បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនគេពិតជាបានលួចលុយរបស់ក្រុមហ៊ុនកាសុីណូព្រៃវល្លិ៍ប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖