ក្លិប Espanyol ដែលកំពុងតស៊ូនៅក្របខ័ណ្ឌអេស្ប៉ាញ La Liga បានជួលអតីតកីឡាករ Luis Garcia ជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Diego Martinez ត្រូវបានបណ្តេញចេញបន្ទាប់ពីការបរាជ័យក្នុងលីកជាលើកទី៤របស់ក្រុមចុងក្រោយកាលពីថ្ងៃសៅរ៍។
ការចាញ់ ២–១ របស់ Espanyol នៅលើទឹកដីក្រុម Girona បានធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី១៨ ប៉ុន្តែក្រុមនេះបានមានក្តីសង្ឃឹមជាងក្រុមផ្សេងទៀតក្នុងតំបន់កាត់ចោល ដោយសារភាពខុសគ្នានៃគ្រាប់បាល់បន្ទាប់ពីក្រុម Valencia ស្មើ ១–១ ជាមួយ Rayo Vallecano កាលពីថ្ងៃចន្ទ។
អតីតខ្សែបម្រើ Garcia វ័យ៤២ឆ្នាំ ស៊ុតបញ្ចូលទីបាន៦០គ្រាប់ក្នុងការបង្ហាញខ្លួនជាង២៦០លើកសម្រាប់ក្រុម Espanyol ចន្លោះឆ្នាំ២០០៥–២០១២ និងបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Copa del Rey កាលពីឆ្នាំ២០០៦។
បច្ចុប្បន្នក្រុម Valencia (លេខ១៧), Espanyol (លេខ១៨) និង Almeria (លេខ១៩) សុទ្ធតែមាន២៧ពិន្ទុបន្ទាប់ពី២៧ប្រកួត។
ការប្រកួតបន្ទាប់ក្រុម Espanyol នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Athletic Bilbao នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕
ដោយ៖ (រូបភាព ៖ Reuters/CNA)