ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីសិស្សសាលាម្នាក់បានសម្រេចពីចំណុចមុខវត្តធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ ហេីយព្យាយាមជិះម៉ូតូគេចខ្លួនរហូតមកដល់ភូមិរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។
ជនសង្ស័យទី១ឈ្មោះ នឿន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះ មាស សុខហេង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ចំណែកជនរងគ្រោះឈ្មោះ ឡាក់ សៀវអ៉ី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិស្វាយតាមេឃ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបនាងបានជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តេីរ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិច ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1JM -2902 មកធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកIPHONE 11 របស់នាងបានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះរូបនាងក៏ជិះម៉ូតូដេញតាមពីក្រោយដោយស្រែកថាចោរៗរហូតទៅដល់ចំណុចភូមិត្រពាំងរំចេកជនសង្ស័យក៏បើកម៉ូតូទៅបុកឡំប្រឺតាបណ្តាលឱ្យដួល ភ្លាមនោះកម្លាំងល្បាតរបស់នគរបាលសង្កាត់ចោមចៅទី១ក៏ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ