ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិករុស្ស៊ី និងបេឡារុសអាចនឹងអនុញ្ញាតឲ្យចូលរួមប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោក

ចែករំលែក៖

អត្តពលិករុស្ស៊ី និងបេឡារុសនឹងអាចចូលរួមប្រកួតជើងឯកតេក្វាន់ដូពិភពលោកនៅខែក្រោយ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមក្រោមទង់ជាតិអព្យាក្រឹត។

ស្ថាប័នគ្រប់គ្រងកីឡាតេក្វាន់ដូពិភពលោកបានធ្វើការសម្រេចចិត្តតាមការណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ អត្តពលិករុស្ស៊ី និងបេឡារុសត្រូវបានហាមឃាត់ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

ស្ថាប័នតេក្វាន់ដូពិភពលោកបានប្រកាសថា ខ្លួននឹងធ្វើតាមការណែនាំរបស់ IOC ដោយការហាមឃាត់អត្តពលិក និងបុគ្គលិកគាំទ្រដែលគាំទ្រយ៉ាងសកម្មក្នុងសង្គ្រាមនៅអ៊ុយក្រែន ឬអ្នកដែលជាប់កិច្ចសន្យាជាយោធា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា តេក្វាន់ដូពិភពលោកនឹងបន្តគាំទ្រអត្តពលិកអ៊ុយក្រែនក្នុងការធានាថា ពួកគេអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ។ ក្រុមប្រឹក្សាបានអះអាងជាថ្មីនូវការអំពាវនាវរបស់ខ្លួនឱ្យមានសន្តិភាព និងសាមគ្គីភាពជាមួយសហគមន៍អូឡាំពិកនៅអ៊ុយក្រែន

ប្រភេទកីឡាវាយកូនឃ្លីលើតុ វាយកូនបាល់ និងយូដូ គឺជាកីឡាអូឡាំពិកផ្សេងទៀត ដែលអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុសវិលត្រឡប់មកវិញក្រោមទង់ជាតិអព្យាក្រឹត។

IOC មិនទាន់ធ្វើការសម្រេចចិត្តអំពីការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុសនៅក្នុងកីឡាអូឡាំពិកឆ្នាំក្រោយនៅទីក្រុងប៉ារីស និងកីឡាអូឡាំពិករដូវរងា Milan-Cortina ក្នុងឆ្នាំ២០២៦

គួរបញ្ជាក់ថា ការ​ប្រកួត​ជើង​ឯក​ពិភពលោក​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ខាងមុខនៅ​ទីក្រុង Baku ប្រទេស Azerbaijan

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖