ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ៖ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥កន្លែង ដល់និសិត្សកម្ពុជា លើមុខជំនាញ International and Regional Studies សិក្សានៅសាកលវិទ្យាល័យ China Three Gorges ខេត្ដ Hubie ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥កន្លែង ដល់និសិត្សកម្ពុជា លើមុខជំនាញ International and Regional Studies សិក្សានៅសាកលវិទ្យាល័យ China Three Gorges ខេត្ដ Hubie ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នាទី ។ 

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២៣នេះ សាកល- វិទ្យាល័យ China Three Gorges ខេត្ត Hubel នៃប្រទេសចិន សម្រេចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥ កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សាលើមុខជំនាញ International and Regional Studies ជាភាសាអង់គ្លេសរយៈពេល ០២ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ភាគីមិត្តរ៉ាប់រងតែថ្លៃសិក្សា (ថ្លៃសាលា) ប៉ុណ្ណោះ ចំណែកឯការចំណាយផ្សេងៗទៀត ជាបន្ទុករបស់សាមីជន។

បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមអញ្ជើញមកចុះឈ្មោះ និងបំពេញ ពាក្យសុំអាហារូបករណ៍ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។

ផ្អែកលើចំនួនបេក្ខជនដែលបានដាក់ពាក្យ ក្រសួង នឹងជ្រើសរើសយកបេក្ខជន ចំនួន ០៥នាក់ ដើម្បីបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តនីតិវិធី។ លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៨ ៩៨៩ ៧៨៩៕

ដោយ ៖ សិលា


ចែករំលែក៖