ម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីនបានទម្លាក់ប្រេស៊ីល ហើយបានត្រឡប់ទៅឈរចំណាត់ថ្នាក់កំពូលនៃតារាង FIFA កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគម្លាតរយៈពេល៦ឆ្នាំ។
អាហ្សង់ទីនដែលបានឈ្នះ World Cup កាលពីឆ្នាំមុននៅប្រទេសកាតាដោយការផ្តួលក្រុមបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រនោះទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីក្រុមរបស់លោក Lionel Scaloni បានផ្តួលប៉ាណាម៉ា ២–០ និង Curacao ៧–០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។
បារាំងបានឡើងមកឈរនៅលេខរៀងទី២ បន្ទាប់ពីឈ្នះហូឡង់ ៤-០ និងឈ្នះអៀរឡង់ ១-០ ក្នុងវគ្គជម្រុះ Euro 2024 ខណៈប្រេស៊ីលបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីចាញ់ម៉ារ៉ុក ២-១ ក្នុងការប្រកួតមិត្តភាព។
រីឯបែលហ្ស៊ិកនៅឈរចំណាត់ថ្នាក់លេខ៤, អង់គ្លេសឈរលេខ៥ តាមពីក្រោយហូឡង់លេខ៦, ក្រូអាតលេខ៧ និងអ៊ីតាលីលេខ៨។ ចំណែកព័រទុយហ្គាល់ និងអេស្ប៉ាញបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០។
សាធារណរដ្ឋអាហ្រ្វិកកណ្តាលគឺជាប្រទេសដែលមានការផ្លាស់ប្តូរចំណាត់ថ្នាក់ដ៏ធំបំផុតនៅក្នុងចំណាត់ថ្នាក់ចុងក្រោយ ដោយបានលោតពីលេខ១១២ដល់លេខ១២២ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)