ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខយាមក្នុងបុរីឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីជននេះលួចចូលទៅឆ្កឹះសោផ្ទះក្នុងបុរីបំណងលួចយកទ្រព្យសម្បត្តិ។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបុរីម៉ឺនជ័យ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ជុំ ខន្តី ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ។
ចំណែកជនរងគ្រោះឈ្មោះ សាន្ត ធា ភេទប្រុស មុខរបរជាងដែក។
តាមសម្តីឈ្មោះ សាន្ត ធា បានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់កំពុងឈរយាមនៅក្នុងបុរីម៉ឺនជ័យ បន្ទាប់មកស្រាប់តែឃេីញជនសង្ស័យម្នាក់ដេីរចូលទៅក្នុងបុរីហេីយឡេីងទៅលេីជាន់ទី៣ផ្ទះដែលទេីបនឹងសាងសង់រួច ហើយយកកន្ត្រៃឆ្កឹះសោផ្ទះចូលបំណងលួចយកទ្រព្យសម្បត្តិពេលឃេីញដូចនេះក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆ្កឹះសោចូលក្នុងផ្ទះបំណងលួចពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ