ភ្នំពេញ ៖ តាមពិតឈានដល់បែកធ្លាយរឿង វាខ្មិននិយាយមាត់អត់គ្រប បានតែវោហា មិនដឹងថា, ជំពាក់លុយគេដល់កម្រិតនេះសោះ ! អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនធ្វើការបញ្ចេញបញ្ចូលអីទេ គ្រាន់តែដកស្រង់ពី កន្លងទៅសារព័ត៌មាន ក្នុងស្រុកបាន សរសេរថា, លោក ពេជ្រ ធឿន ហៅ សាមិត្ត វីរៈ បានឱ្យដឹងថា, ការ ដែលប្តឹងឈ្មោះ សោម សម្បត្តិ ទៅ តុលាការ មិនមែនត្រឹមតែដើម្បី ទាមទាររកយុត្តិធម៌សម្រាប់រូបលោកតែ ប៉ុណ្ណោះទេ តែជារឿងក្ដីទាក់ទងនឹងគុណធម៌សង្គម សច្ចធម៌សង្គម និងស្មារតី មនុស្សធម៌ ដើម្បីកុំឲ្យបុគ្កលនេះទៅបោក ប្រាស់ជនរងគ្រោះដទៃទៀតក្រោមស្លាក “គុណធម៍ សច្ចធម៍ និងមនុស្សធម៍។
លោក ពេជ្រ ធឿន ដែលជាជនរងគ្រោះ បានរៀបរាប់អំពីដំណើរដើមចមយ៉ាង ដូច្នេះថា : “ឈ្មោះ សោម សម្បត្តិ និង ប្រពន្ធ ឈ្មោះ អ៊ុក ចន្ថា បានទិញ ដី ពី ខ្ញុំ ទំហំ ១១៧.៥០០ (ដប់មួយម៉ឺន ប្រាំពីរពាន់ប្រាំរយ) ម៉ែត្រការ៉េ ស្ថិតនៅ ភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ក្នុងតម្លៃសរុប ១.៩៨០.០០០ (មួយ លាន ប្រាំបួនសែនប្រាំបីម៉ឺន) ដុល្លារ អាមេរិក ដូចមាន ក្នុង កិច្ចសន្យា លក់ទិញអចលនវត្ថុ (លិខិត យថាភូត ដោយ សារការី) ចុះ ថ្ងៃ ទី ០៤ ខែ តុលា ឆ្នាំ ២០១៧។ ក្រោយពីចុះកិច្ច សន្យា លក់ទិញ ហើយ ឈ្មោះ សោម សម្បត្តិ និង ប្រពន្ធ មិនបាន ទូទាត់ប្រាក់ គ្រប់ ចំនួនជូន ខ្ញុំបាទទេ ដោយ អះអាងថាដី ៦ ហិកតាទៀតរបស់ខ្ញុំបាទ មានទំនាស់”។
លោកបានបញ្ជាក់ថា “ដីដែលលក់ឲ្យនេះ មានចំនួន ១២ ហិកតា។ ដី ១២ ហិកតានេះ មាន ៣ ហិកតាជា របស់ខ្ញុំតាំងពីដើមមក ហើយ ៩ ហិកតា ទៀត ខ្ញុំបានបាទទិញពីឈ្មោះ ហាំ សុជិត, ឈ្មោះ ខ្ចៅ ចិន្តា និងឈ្មោះ ហ៊ុន ហុកជា ម្នាក់ៗ ៣ ហិកតា ហើយពួកគេ ជាអ្នកលក់ក៏បានទទួលលុយថ្លៃលក់ដី គ្រប់ចំនួនពីខ្ញុំបាទ តាមកិច្ចសន្យាផ្ទេរសិទ្ធិ (កិច្ចសន្យាទិញ-លក់ដី) អំឡុងឆ្នាំ ១៩៩៨ ហើយប័ណ្ណសម្គាល់ដី ឆ្នាំ១៩៩៧ (ច្បាប់ដើម) និងពាក្យសុំកាន់ កាប់ប្រើប្រាស់ដីធ្លី ឆ្នាំ ១៩៩៨ (ច្បាប់ ដើម) ក៏បានប្រគល់ និងនៅរក្សាទុក នៅនឹងខ្ញុំបាទជារៀងដរាបមក។ ម៉្យាង ទៀតគ្រប់ដំណាក់កាលនីតិវិធី នៃ តុលាការគ្រប់ជាន់ថ្នាក់ឈ្មោះ ហាំ សុជិត, ឈ្មោះ ខ្ចៅ ចិន្តា និង ឈ្មោះ ហ៊ិន ហុក ជា ជាសាក្សី បំភ្លឺថា ខ្លួនបានលក់ដីឲ្យខ្ញុំ បាទ ជាហេតុធ្វើឲ្យខ្ញុំបាទឈ្នះក្តីជាមួយ ឈ្មោះ ខៀវ ស៊ីណាត រាប់ពីតុលាការ ខេត្តបន្ទាយមានជ័យ សាលាឧទ្ទរណ៍ និងតុលាការកំពូល ដែលការតតាំងក្តីជាមួយ ខៀវ ស៊ីណាត មានរយៈពេលជិត ១៥ ឆ្នាំ។ ម្យ៉ាងទៀត កំណត់ហេតុអនុវត្តរបស់ អយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ បានសរសេរថា “យើងបាន ចុះមកដល់ទីតាំងដីទំនាស់។បន្ទាប់មក យើងបានប្រគល់ឲ្យ មន្ត្រីជំនាញ ការិយាលយ័រៀបចំដែនដី ធ្វើការវាស់ វែង។ជាក់ស្ដែងមានបណ្តោយខាងលិច មានប្រវែង ៥៨០ (ប្រាំរយប៉ែត) ម៉ែត្រ បណ្តោយខាងកើតមានប្រវែង ៥៩៥ (ប្រាំរយកៅប្រាំ) ម៉ែត្រ ទទឹងខាងជើង ២០០ (ពីររយ) ម៉ែត្រ និងទទឹងខាងត្បូង ២០០ (ពីររយ)ម៉ែត្រ. របស់ឈ្មោះ ពេជ្រ ធឿន ..ជាកម្មសិទ្ធិ តាម ដីកាសម្រេចលេខ ៩១ ដ.ស ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៥ របស់តុលាការកំពូល ចាប់ពីពេលនេះតទៅ។ ដូចបងប្អូនបាន ឃើញរូបថតដែល សោម សម្បត្តិ បាន បង្ហោះក្នុងសារព័ត៌មាន ក៏ដូចជាក្នុងប្រព័ន្ធសង្គមរបស់គាត់ “រូបថតទៅស្រោចទឹកជា មួយខ្ញុំបាទ” ជារូបថតក្រោយពេល គាត់ និងខ្ញុំបាទបានស្បថរាប់អានគ្នា ធ្វើបងប្អូនធម៌នឹងគ្នា”។
ប្រភពដដែលបានបន្តថា “តាមកិច្ច សន្យាទិញលក់ដី (ក្រោយទូទាត់លើកទី ១, លើកទី ២ និងលើកទី ៣)។ គាត់ត្រូវទូទាត់ប្រាក់ឲ្យខ្ញុំ ១ ខែ ៥០,០០០ ដុល្លារអាមេរិក។ តែរាប់ពីខែ មករា ដល់ខែតុលា ២០១៨ គាត់ បានទូទាត់ឲ្យខ្ញុំតែ ២៥,០០០ដុល្លារ តែ ប៉ុណ្ណោះក្នុង ១ ខែ។ ចាប់ពីខែវិច្ឆិកា ២០១៨ មក វាខ្មិននេះ លែងជួប ខ្ញុំ ហើយលែងទូទាត់លុយថ្លៃដី នៅសល់មកឲ្យខ្ញុំបាទទៀត។ ខ្ញុំបាទក៏ ស្វះស្វែងទៅជួបគាត់ ពេលបានជួបគាត់ គាត់ថាលុយថ្លៃដីខ្ញុំអស់ហើយ។ អំឡុង ចុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ខ្ញុំបាន ស្នើសុំលន់តួ និងលត់ជង្គង់សំពះអង្វរ គាត់នេះម្តងហើយម្តងទៀតក្នុងនាម ខ្ញុំបាទជាបងប្រុសធម៌ ដោយសុំឲ្យគាត់ទូទាត់ប្រាក់នៅសល់ចំនួនប្រហែល ៩៧០,០០០ ដុល្លាអាមេរិកឲ្យមករូបខ្ញុំ បាទ ពេលនោះ ខ្ញុំបាទស្នើសុំថា “បើប្អូន ខ្វះលទ្ធភាព ប្អូនឲ្យបងតែមួយខែ ២៥,០០០ ដុល្លាអាមេរិកក៏បាន បងត្រូវ ការលុយនេះខ្លាំងណាស់ដើម្បីយកទៅ ព្យាបាលខ្លួន ព្រោះពេលនោះខ្ញុំឈឺខ្លាំង ឈឺជិតស្លាប់អត់បាយអត់ទឹក និងដើម្បី ទ្រទ្រង់ជីវភាពរស់នៅរាល់ថ្ងៃ” តែគាត់នេះ បដិសេធន៏មិនទូទាត់ឲ្យ ព្រមទាំងមាក់ងាយ និងពន្លុះរូបខ្ញុំបាទ បើមានលទ្ធភាពទៅប្តឹងគាត់ទៅ។ គាត់បានដេញខ្ញុំម្តងហើយម្តងទៀត ឲ្យទៅប្តឹងគាត់ ហើយថា “ប្តឹងទៅបើប្តឹង ឈ្នះគាត់ ព្រោះឯកសារគាត់បានត្រៀម និងរៀបចំរឹងមាំទុកជាមុនហើយអស់ ហើយ”។ ក្រោមពាក្យសំដី និងវោហារដ៏ ពូកែលួងលោមបោកប្រាស់ជាបងប្អូនធម៌ និងក្រោមស្លាក “គុណធម៍ សច្ចធម៍ និង មនុស្សធម៍” ខ្ញុំមានការទុកចិត្ត និងជឿ ជាក់លើ គាត់នេះ យ៉ាងខ្លាំង ជាហេតុធ្វើឲ្យបុគ្គលនេះ និងអ្នកជំនិតរបស់គាត់ឈ្មោះ ស៊ឹម សារ៉ាត់ ហៅ ស៊ឹម ភាព ជាគូកន បានកេងយកចំណេញពីទំនុកចិត្តដែលខ្ញុំមានលើគាត់ ឬពីភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សោយរបស់ខ្ញុំបាទ តែតាមការ ពិត សោម សម្បត្តិ ជាអាចារ្យកុក ស ។ គាត់ បានរៀបចំ និងបានឲ្យ ស៊ឺម សារ៉ាត់ ហៅ ស៊ឹម ភាព ក្លែងសម សភាពថាជាតំណាងរបស់ខ្ញុំបាទ។ ពួកគេ បានក្លែង និងប្រើប្រាស់ឯកសារក្លែង ដើម្បីបន្លំ លេបយក និង បំភាន់មន្ត្រីសាធារណៈ យកដីជិត ៦ ហិកតាទៀតដែលមិនទូទាត់លុយឲ្យខ្ញុំ បានយកទៅលក់បន្តឲ្យក្រុមហ៊ុន HSC, ក្រុមហ៊ុន YSK ហើយដីសល់មាណ ទៀត ឈ្មោះ សោម សម្បត្តិ និងបក្ខពួក បានយកដីនេះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬយកទៅលក់បន្តឲ្យក្រុមហ៊ុនផ្សេង និង បែកចែងឲ្យជនអនាធិបតេយ្យ ដែលមកទន្ទ្រានលើដីខ្ញុំបាទដោយមិន បានទូទាត់លុយថ្លៃដី ឬមិនមានការយល់ ព្រមឯកភាពខ្ញុំបាទ។
ក្រោយពីកេងយកចំណេញពីទំនុកចិត្តដែលខ្ញុំមានលើគាត់ ឬពីភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សោយរបស់ខ្ញុំបាទ គាត់ និងឈ្មោះ ស៊ឹម សារ៉ាត់ ហៅ ស៊ឹម ភាព ជាគូកន បានរៀបចំឯកសារជាច្រើនឲ្យខ្ញុំ បាទផ្តិតមេដៃ។ ក្រោមរូបភាពលួងលោមបោកប្រាស់ជាបងប្អូនធម៌ និងពាក្យ គុណធម៍ សច្ចធម៍ និង មនុស្សធម៍ ខ្ញុំបាទជឿជាក់លើគាត់នេះទាំងស្រុង។ គាត់បាន “តម្រូវឲ្យខ្ញុំបានផ្តិតមេដៃលើ លិខិតប្រគល់ និងទទួលប្រាក់ ៥០,០០០ (ប្រាំម៉ឺន) ដុល្លាអាមេរិក ក្នុង ១ ខែ ជា រៀងរាល់ខែ (ពីខែ មករា ដល់ខែតុលា ២០១៨) តែជាក់ស្ដែង ខ្ញុំ បានទទួយលុយតែ ២៥០០០ (ពីរម៉ឺន ប្រាំពាន់) ដុល្លាអាមេរិក។ ហើយលុយ ២៥០០០ ដុល្លារនេះទៀតសោត ខ្ញុំបាន ទទួលជាប្រាក់សុទ្ធប្រហែល ១៨០០០ ដុល្លាអាមេរិក តែប៉ុណ្ណោះ ក្នុង ១ ខែ ព្រោះគាត់កាត់ថ្លៃការប្រាក់ ២% ក្នុងមួយខែនៃថ្លៃខ្ចីលុយ និងថ្លៃផ្សេងៗ។ សូមបងប្អូនជួយពិចារណា តើការរៀបចំលើលិខិតប្រគល់ និងទទួលប្រាក់ បែបនេះ តើ គាត់ និងគូកន មាន បំណង និងចេតនាបែបណា? ។ លើសពី នេះ! សូមបងប្អូនមហាជនជួយពិចារណា តាមការគួរចុះ តើគាត់ ជាមនុស្ស បែបណា មានទិសដៅ និងចេតនាយ៉ាង ដូចម្តេច? ជាក់ស្ដែង គាត់ប្រើប្រព័ន្ធ សង្គមដើម្បីគៀងគរការគាំទ្រ និងបោកប្រាស់ដើម្បីភាពល្បីល្បាញរបស់ខ្លួនឯង។ ប្រព័ន្ធសង្គមរបស់គាត់ទទួលយកតែ “ខុមមិន ឬសារដែលសរសើគាត់ គាំទ្រគាត់តែប៉ុណ្ណោះ បើខុមមិន ឬសាររិះគន់គាត់ ឬសរសរចំលើចំណុចអាក្រក់របស់គាត់ វិញ គាត់នឹងលុបខុមមិន ឬសារនោះ ហើយថែមទាំងរាយការណ៍ថា គណនី ហ្វេសប៊ុកស្ពាម។
លោក ពេជ្រ ធឿន បានអះអាងថា “ក្រោមការឃុបឃិត គ្នា រវាង ឈ្មោះ សោម សម្បត្តិ ដែលមានឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម សារ៉ាត់ ជាគូកន ជាមួយ អតីតអភិបាលក្រុងប៉ោយប៉ែត បាន ក្លែង និងប្រើប្រាស់ ឯកសារ ក្លែង ដើម្បី បន្លំ និងបំភាន់មន្ត្រី សាធារណៈ ដើម្បីលេបយកដីខ្ញុំបាទ ៦ ហិកតា។ មុន ប្តឹង គាត់ និងបក្ខពួកនេះ ខ្ញុំបាន ពិចារណារាប់ខែ ដោយគិតពិចារណា គ្រប់ហតុផលមុនសម្រេចចិត្តប្តឹង ព្រោះ ខ្ញុំក្រ មិនចេះដឹង ហើយគ្មានមុខមាត់ដូច គាត់និងគ្មានមធ្យោបាយប្រព័ន្ធ សង្គមដូចគាត់ ហើយគ្មានអ្នកលើកជើង លើក្រោមច្រើនដូចគាត់ តែដើម្បីគុណធម៍ សង្គម សច្ចធម៍សង្គម និងស្មារតី មនុស្សធម៍ ខ្ញុំត្រូវតែប្ដឹង។ ក្រៅពីប្ដឹងគាត់ សោម សម្បត្តិ និងប្រពន្ធ អ៊ុក ចន្ថា, ហាំ សុជិត, ពេលនេះ ខ្ញុំក៏ប្ដឹង បន្ថែមលើ ឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម សារ៉ាត់ ពីបទ ឆបោក និង ប្រើប្រាស់ ឯកសារ ក្លែង និងប្ដឹងអតីតអភិបាលក្រុង ប៉ោយប៉ែតឈ្មោះ សាន ស៊ានហូ ពីបទ សម គំនិត ក្នុងអំពើឆបោក និង សម គំនិតក្នុងការប្រើប្រាស់ឯកសារ ក្លែង ផងដែរ”។
សូមបញ្ជាក់ថាថ្ងៃនេះ ! មានគណនី facebook មួយឈ្មោះថា (Teng Thach ) បានសរសេរថា, បាបកម្មទាន់ហ៊ន់ណាស់! ទំនាស់ដីធ្លីតម្លៃជិត ២លានដុល្លារ ! ជនរងគ្រោះលាតត្រដាងមុខពិតលោក សោម សម្បត្តិ ហៅគ្រូ ជោគជ័យ និងបក្ខពួក.នេះហើយបងប្អូនទាំងអស់គា្នមើលគ្រូជោគជ័យ។មានអីគេខ្លះនៅ ពីក្រោយគ្រូជោគជ័យនេះ។គឺមានតែកាគេងប្រវ័ញ្ចរបស់គេតែប៉ុណ្ណោះ។ ហើយល្បីថ្កើងៗជោគជ័យមានហើយ។ឥឡូវនេះដល់ពេលគេធ្វើម្ដង ហើយស្មានតែជោគជ័យអីគេលោកអើយ។ជោគជ័យលេបត្របាក់របស់គេសោះ។ពិតជាជោគជ័យមែន។
សូមជម្រាបជូនថា, បុគ្គលខាងលើនេះ មួយរយៈកន្លងទៅបានប្រើប្រាស់ពាក្យសម្ដីគ្មានសីលធម៌ មើលងាយអ្នកក្រ មើលងាយគ្រូបង្រៀន ជាមួយពាក្យអសុរោះ ដែលមិនអាចទទួលយកបាន រហូតដល់អ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើការវាយប្រហារខោកទៅលើជននេះ មួយទំហឹងៗ ទើបឃើញនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ជនមួយនេះ បានចេញលិខិតសុំទោសជាសាធារណៈ លិខិតនេះមានចរិតព្រហើនដដែល ខណៈគ្មានចុះហត្ថលេខា ឬផ្តិតមេដៃ ការសុំទោសនេះស្មើ ០ ។
ពាក់ព័ន្ធករណីខាងលើ អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្ត មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពី វាខ្មិន វេហាសំដី មាត់អត់គ្រប បានទេ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” យើងខ្ញុំ នឹងរង់ចាំការបកស្រាយរៀងរាល់ម៉ោងរដ្ឋបាល ។
គណនី facebook មានឈ្មោះថា (Sin Sophea ) បានសរសេរថា, #គំនិតអ្នកប្រាជ្ញជោគជាំសូម្បីតែលិខិតសុំទោស ក៏គ្មានចុះហត្តលេខា ឬ ផ្តិតមេដៃ លោកជោគជាំថាជាលិខិតចំហ បើគេយកមកចែកចាយខាងក្រៅលិខិតនោះស្មើនឹងក្លែងក្លាយ ឬ ស្មើនឹងសូន្យ👎👎
#ចំណែកលោកជោគជាំម្នាក់ទៀតគាត់ថាអ្នកបង់ពន្ធជូនរដ្ឋមានតែអ្នកមានទេ និយាយចេញមកភ្លើសុទ្ធ👎👎។ បានបន្តទៀតថា, គ្រូជោគជាំ៖ លោកនិយាយថា លោកមានលុយ ១លានទៅរាប់អានមនុស្សមានលុយ១០០ លោកត្រូវខាតបង់អស់៥០មុឺន តែលោកភ្លេចគិតថាលោកមានលុយ ១លានទៅរាប់អានគេមានលុយ១០លាន អ្នកមានលុយ១០លានក៏ខ្ពើមរាប់អានលោកដែរយល់?
គ្រូជោគជាំ៖ គ្រូបង្រៀនកូនៗឱ្យក្លាយជាអ្នកក្រ និងគ្រូភាគច្រើនបង្រៀនកូនឱ្យចេះឈ្នានីសគេ👎 ៕
ដោយ ៖ សហការី