ភ្នំពេញ ៖ ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) បានឈានទៅរកទំនើបកម្មថ្មីមួយទៀត គឺការវះកាត់ដោយចោះ (អង់ដូស្កូប) នៅក្នុងមន្ទីពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត និងទទួលស្គាល់ថាជាវិធីសាស្រ្តមួយដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺអ្នកជំងឺឆាប់វិវត្តន៍ទៅរកស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័ស។
ក) រោគសញ្ញាសំខាន់ៗនៃការគាបសរសៃឆ្អឹងកងចង្កេះមាន៖
– ឈឺជើងម្ខាង ឬទាំងសងខាង
– ដើរមិនបានឆ្ងាយ
– ស្ពឹកពាក់កណ្តាលខ្លួនចុះក្រោម
ខ) បច្ចេកទេសវះកាត់ដោយចោះនេះប្រើចំពោះជំងឺ៖
– លៀនទ្រនាប់ឆ្អឹងកងចង្កេះ (Hernie Discal Lombaire)
– ការរួមតូចនៃប្រហោងឆ្អឹងកងចង្កេះ (Canal Lombaire Etroit)
– ការរអិលនៃឆ្អឹងកង (Antérolisthésis)
– ការរួមតូចនៃគម្លាតឆ្អឹងកង (Pincement Discal)
គ) អត្ថប្រយោជន៍នៃការវះកាត់ដោយចោះ៖
– ស្នាមរបួសតូច
– រក្សាបាននូវទម្រង់ឆ្អឹងកងខ្នងយើងបានយ៉ាងល្អ
– បាត់បង់ឈាមតិចតួច
– អ្នកជំងឺឆាប់វិលទៅរកស្ថានភាពប្រក្រតីឆាប់រហ័ស
មន្ទីពេទ្យកាល់ម៉ែត ក្នុងកិច្ចអភិវឌ្ឍន៍ និងទំនើបហូបនីយកម្មវិស័យមន្ទីរពេទ្យ បន្តពាំនាំបច្ចេកទេសព្យាបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រសាកលថ្មីៗ ដើម្បីរក្សាអោយបានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំ ព្យាបាល សង្គ្រោះអាយុជីវិតអ្នកជំងឺយើងគ្រប់ស្ថានភាព និងកាលៈទេសៈ ៕
ដោយ ៖ សហការី