ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មកដល់ម៉ោង១០និង៣០យប់ថ្ងៃនេះ ! ស្លាប់ ២នាក់ គឺអតីតប្រពន្ធ និងប្អូនថ្លៃប្រុស រីឯ បងថ្លៃស្រី របួសធ្ងន់ កំពុងសង្គ្រោះ ឃាតកដៃឆៅ មិនទាន់ស្លាប់ទេ !!

ចែករំលែក៖

ខេត្តសៀមរាប ៖ ពាក់ព័ន្ធ​ករណី បាញ់ប្រហារ​​​​​ លើ​គ្រួសារ អតីត​ប្រពន្ធ​​ កាលពីព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ផ្សារលើ ក្រុងសៀមរាប  បណ្តាលឲ្យ បាត់បង់ជីវិត ២នាក់ គឺ​ផ្តើម​ចេញ​ ពី​រឿង​​​គំនុំ កាលពី​អំឡុង​ឆ្នាំ​២០២២ ដោយ​ហេតុ​ចាញ់​ក្តី​ ព្រោះតុលាការ បាន​​កាត់​ចែក​ទ្រព្យ​សម្បត្តិ ឱ្យទៅ​ខាង​ប្រពន្ធ និងកូន​ បន្ទាប់ពី ការលែងលះ គ្នា ក៏ក្លាយជាចងគំនុំ ។

សមត្ថកិច្ច​ជំនាញ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​ដៃដល់ មានឈ្មោះ លៀង ហៃ អាយុ​ ៤៣ឆ្នាំ ជាអ្នក​​​រកស៊ីលក់បន្លែ មានស្រុក​កំណើត នៅ​ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ រស់នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​របួសធ្ងន់​ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ ។ 

ដោយឡែក អតីតប្រពន្ធ​ ដែលបាន​ស្លាប់​ មាន​ឈ្មោះ យ៉ង់ ផ​ល្លី អាយុ​ ៤២​ឆ្នាំ ​បន្សល់ទុកកូន ចំនួន ២​នាក់ ​។ ​ចំណែក​បងស្រី​បង្កើត បានរងរបួសធ្ងន់​ មាន​​ឈ្មោះ យ៉ង់ មុំ អាយុ​ ៤៧​ឆ្នាំ មុខរបរ​លក់​បន្លែ ​​និងប្អូនប្រុស​ ឈ្មោះ ហាក់ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរលក់​បន្លែ​បោះ​ដុំ បានស្លាប់ នៅផ្ទះក្នុង​បន្ទប់ជាន់​ទី​១ ។ ​

ជន​រង​គ្រោះទាំង​ ៣នាក់ មានស្រុកកំណើត នៅស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន រស់នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ។

លោកអធិការនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ថា, មកដល់ម៉ោង១០និង៣០យប់ថ្ងៃនេះ ! ស្លាប់ ២នាក់ គឺអតីតប្រពន្ធ និងប្អូនថ្លៃប្រុស រីឯ បងថ្លៃស្រី របួសធ្ងន់ កំពុងសង្គ្រោះ ឃាតកដៃឆៅ មិនទាន់ស្លាប់ទេ ។ 

លោកបានបន្តថា, ឃាតក ក៏មានសភាពធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងបាញ់ខ្លួនឯង ហើយសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ដើម្បីជួយសង្គ្រោះអ្នកដែលបានរងរបួស។ 

ចំពោះព័ត៌មានលម្អិត បញ្ហាផ្ទៃក្នុងនៅក្នុងគ្រួសារ ទាំងលោកអធិការនគរបាលក្រុងសៀមរាប និងលោកស្នងការនគរបាលខេត្តសៀមរាប មិនទាន់បញ្ជាក់ឲ្យបានលម្អិតនៅឡើយទេ ៕

ដោយ ៖ សិលា


ចែករំលែក៖