ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមដែលដឹកនាំការកាត់ទោស លោក Trump ទទួលរងការគំរាមកំហែងជាច្រើន

ចែករំលែក៖

កាសែត The Guardian បានផ្សាយថា ការហៅទូរស័ព្ទ អុីម៉ែល និងសំបុត្រគំរាមកំហែងត្រូវបានផ្ញើទៅកាន់ចៅក្រម Juan Mercan និងក្រុមគ្រួសាររបស់គាត់បន្ទាប់ពីការចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ។
នៅឯការកាត់ក្តីក្នុងទីក្រុង Manhattan កាលពីថ្ងៃទី ៤ ខែមេសា លោក Trump បានប្រកាសថា “មិនមានកំហុស” នៅពេលប្រឈមមុខនឹងការចោទប្រកាន់ចំនួន៣៤ករណីដែលដាក់ចេញដោយរដ្ឋអាជ្ញា Alvin Bragg នៅក្នុងតុលាការពាក់ព័ន្ធនឹងករណីដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានបង់ប្រាក់ “ស្ងាត់ៗ” ចំនួន 130.000ដុល្លារសម្រាប់តារាសម្តែងភាពយន្តពេញវ័យ Stormy Daniels ។
យោងតាម NBC បន្ទាប់ពីការកាត់ក្តី ចៅក្រម Juan Mercan និងគ្រួសាររបស់គាត់បានទទួលការគំរាមកំហែងរាប់សិបលើក។ ប្រភពពីNBC បាននិយាយថា ដូចជារដ្ឋអាជ្ញា Bragg ការគំរាមកំហែងប្រឆាំងនឹងចៅក្រម Mercan ត្រូវបានធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។
ប្រភពមួយបានប្រាប់កាសែត New York Daily News ថាខ្លឹមសារនៃការគំរាមកំហែងប្រឆាំងនឹងលោក Mercan និងក្រុមគ្រួសាររបស់ចៅក្រមគឺ “ជាចម្បងការយាយី និងបង្ខូចកេរ្តិ៍ឈ្មោះជាមួយនឹងការហៅទូរស័ព្ទភាគច្រើនពីខាងក្រៅតំបន់រដ្ឋញូវយ៉ក” ។
Lucian Chalfen អ្នកអភិវឌ្ឍន៍ការិយាល័យនិយតករតុលាការក្រុងញូវយ៉កបាននិយាយថា “យើងកំពុងវាយតម្លៃពីការព្រួយបារម្ភនិងការគំរាមកំហែងផ្នែកសន្តិសុខ។ យើងបានពង្រឹងកងកម្លាំងរបស់យើងនៅជុំវិញតុលាការនិងទូទាំងតំបន់ ហើយនិងកែសម្រួលនីតិវិធីសន្តិសុខតាមការចាំបាច់” ។
យោងតាម NBC ប៉ូលិសទីក្រុងញូវយ៉កបានបង្កើនកម្លាំងសន្តិសុខដើម្បីការពារលោក Mercan និងបុគ្គលិកពាក់ព័ន្ធ។ ប្រវត្តិរូបរបស់មនុស្សដែលធ្វើការនៅក្នុងការិយាល័យមេធាវីស្រុក Manhattan ក៏ត្រូវបានដកចេញពីគេហទំព័ររបស់ទីភ្នាក់ងារនេះផងដែរ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖  New York Times)


ចែករំលែក៖