ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញជាអធិបតី សម្ពោធអគារសាលប្រជុំទីបញ្ជាការស្រាល និងចុះសួរសុខទុក្ខកងទ័ព នៃកងពលធំអន្តរាគមន៍លេខ៣ នៅតំបន់ភូមិសាស្រ្តមុំបី

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេវកម្ម និងសប្បុរសជន អញ្ជើញចូលរួមសម្ពោធអគារសាលប្រជុំទីបញ្ជាការស្រាល និងចុះសួរសុខទុក្ខ នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងទ័ពនៃកងពលធំអន្តរាគមន៍លេខ៣ ចំនួន៥១០នាក់ ប្រចាំទិសទី១ ដែលជាសម្ព័ន្ធភាពជាមួយអង្គភាពប្រឆាំងអំពើពុករលួយ  ស្ថិតនៅ ទីបញ្ជាការស្រាលព្រៃព្រីង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងពី គុណតម្លៃសន្តិភាព អរគុណសម្តេចតេជោ អរគុណ បណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជាជំនួយឧបត្ថម្ភរបស់ អ.ប.ព. ចាប់តាំងពីឆ្នាំ២០១២មក ជាសម្ព័ន្ធមេត្រីភាពដ៏វិសេសវិសាលដែលតែងតែយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយកងទ័ពសមរភូមិមុខរហូតមក។

ក្នុងឱកាសនោះ លោកកិត្តិនីតិកោសលបណ្ឌិត បានធ្វើការវាយតម្លៃ កោតសរសើរ ដល់ការលះបង់គ្រប់បែបយ៉ាង របស់កងពលធំអន្តរាគមន៍លេខ៣ ដែលបានលះបង់ជូនជាតិ បង្កើតស្នាដៃល្អៗសម្រាប់ពេលនេះ និងពេលអនាគត។ ក្រៅពីសម្តេចតេជោ ក្រសួងស្ថាប័នផ្សេងៗ ដែលមានទឹកចិត្ត មនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ  ជូនចំពោះកងទ័ពយើង ការរួមចំណែករបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏មានក្នុងបេះដូងកងទ័ពយើងផងដែរ។

លោកកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងពី ការអរគុណ និងដឹងគុណ ចំពោះការលះបង់ដ៏ធំធេង របស់សម្តេចតេជោ ជូនជាតិមាតុភូមិ ដើម្បីការពារសន្តិភាពបានយូរអង្វែង យើងទាំងអស់គ្នា បន្តស្មោះត្រង់ ឥតងាករេ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គ្រប់ៗអាណត្តិបន្តទៀត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជាបេក្ខភាព នាយករដ្ឋមន្ត្រី សំរាប់ពេលអនាគត” ៕

ដោយ ៖ សិលា


ចែករំលែក៖