ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុ និងអំណោយសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី៨ ខែមេសាឆ្នាំ២០២៣នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ព្រមទាំងកូនៗទាំងអស់ បានបានអញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូន និងប្រគេនដល់ព្រះសង្ឃចំនួនព្រះសង្ឃ១២៣ អង្គ យាយជី១៦៤នាក់ តាអាចារ្យ ចំនួន៣៦នាក់ និងប្រជាជន២០០នាក់ នៅមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅស្រុក ពញាឮ ខេត្តកណ្ដាល។ 

នាឱកាសនោះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ របស់ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ត្បិតលោកទាំង២មិនបានអញ្ជើញមកផ្ទាល់ តែលោកតែងតែឲ្យកូនៗ និងចៅៗចុះធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែង។ 

ទេយ្យវត្ថុដែលផ្ដល់ជូនយាយជីតាជី សរុប២០០នាក់ ក្នុងម្នាក់ៗរួមមាន៖ ក្រណាត់ស១ដុំ,ច្រាសនិងថ្នាំដុសធ្មេញ១ឈុត,ត្រីខ២យួរ, ទឹកដោះគោខាប់៤កំប៉ុង,មីម៉ាម៉ា២កេសតូច,មុង១,ភួយ១,ក្រមា១,ប្រេងកូឡា១,ប្រេងខ្យល់១,សាប៊ូដុំ១,ស្បែកជើងផ្ទាត់១គូ,តែ១Kg,ស្ករស១Kg,កាហ្វេ១កញ្ចប់ធំ និងថវិកា៥ម៉ឺនរៀល។ 

សម្រាប់អំណោយផ្តល់ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករ២៥Kg, ច្រាសនិងថ្នាំដុសធ្មេញ១ឈុត,ត្រីខ២យួរទឹកដោះគោ៤កំប៉ុង,មីម៉ាម៉ា២កេសតូច,មុង១,ភួយ១,ក្រមា១ប្រេងកូឡា១,ប្រេងខ្យល់១,សាប៊ូដុំ១ដុំ,ស្បែកជើងផ្ទាត់១គូ។ ព្រមទាំងបានចែកជូននូវកាតាបដែលមានសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សជាច្រើនអ្នកផងដែរ។ 

សម្រាប់ទេយ្យវត្ថុប្រគេនដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈ រួមមាន៖

១-អង្ករ១តោន 

២-ត្រីខ ចំនួន១កេស មាន១០យួរ

៣-មីចំនួន៥កេសធំ(៣០កេសតូច)

៤- ត្រីងៀតចំនួន ១០ គីឡូ

៥- សាច់ក្រកចំនួន១០ គីឡូ

៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

៧- ទឹកដោះគោខាប់ ចំនួន២កេស 

៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ 

៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ 

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ 

១៣- ទឹកត្រីចំនួន៥យួ 

១៤- ទឹកស៊ីអុីវចំនួន៥យួរ 

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ប្រេងកូឡា ចំនួន ៥ដុំ 

១៨- ប្រេងខ្យល់ ចំនួន៥ដុំ 

១៩- ថវិកា ចំនួន៣ពាន់ដុល្លារ៕

ដោយ ៖ សិលា


ចែករំលែក៖