ខេត្តព្រះសីហនុ៖ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការស្រាវជ្រាវនាំខ្លួនជនសង្ស័យចំនួន ៦នាក់ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់។
មន្រ្តីនគរបាល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១. ឈ្មោះ រ៉េន ចាន់យូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
២. ឈ្មោះ បូ ពេ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
៣. ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
៤. ឈ្មោះ សន ឯក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
៥. ឈ្មោះ មូល ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
៦. ឈ្មោះ ស៊ិន សំបូរ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សូមជម្រាបថា ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ (គាស់ទំលុះទំលាយ) កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
វត្ថុតាងចាប់យកបានរួមមាន ៖ ១. ម៉ូតូម៉ាក និច ចំនួន០៤គ្រឿង, ២. ប្រាក់ដុល្លារអាមេរិកចំនួន ១.៨០០ដុល្លារ, ៣. ទូរស័ព្ទដៃ IPhone 13pro max ចំនួន០៣គ្រឿង , IPhone 12pro max ចំនួន០១គ្រឿង , IPhone X ចំនួន០២គ្រឿង, ៤. លោហៈធាតុ ពណ៌លឿង ចំនួន០២ខ្សែ ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ បាននាំយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ហើយបានប្រគល់អោយទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចាត់ការតាមនីតិវិធី ៕
ដោយ៖ សហការី