ខេត្តកំពង់ឆ្នាំង៖ សត្វគោចំនួន៨ក្បាលត្រូវបានរន្ទះបាញ់ងាប់រណូករណែលខណៈដែលភ្លៀងធ្លាក់មួយមេធំកាលពីរសៀល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ មានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផ្គរន្ទះបាញ់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខុនរ៉ង បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ខែមេសា នេះថា ករណីរន្ទះបាញ់បណ្តាលឱ្យងាប់សត្វគោ៨ក្បាលខាងលើនេះបានកើតឡើងនៅរសៀលម្សិលមិញក្នុងភូមិត្រពាំងពោធិ៍ ឃុំ ខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខាងលើបានឱ្យដឹងទៀតថាម្ចាស់គោទីមួយឈ្មោះ អ៊ុក គឹម ត្រូវបានរន្ទះបាញ់បណ្តាលឱ្យងាប់សត្វគោ៣ក្បាលនិងម្ចាស់ទី០២.ឈ្មោះ នួន សាវុធ ត្រូវបានរន្ទះបាញ់បណ្តាលឱ្យសត្វគោងាប់អស់៥ក្បាល ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខុនរ៉ងបានឲ្យដឹងទៀតថាករណីរន្ទះបាញ់បណ្ដាលឱ្យសត្វគោ៨ក្បាលងាប់ខាងលើនេះគ្រាដែលមានភ្លៀងមួយមេធំលាយឡំផ្គររន្ទះខ្យល់កន្ត្រាក់ហើយសត្វគោខាងលើនេះត្រូវបានម្ចាស់ចងចោលនៅវាលស្រែខាងក្រោយផ្ទះ ។
ករណីរន្ទះបាញ់បណ្តាលឱ្យសត្វគោ៨ក្បាលងាប់ខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕
ដោយ៖ សូរិយា