ព័ត៌មានទាន់ហេតុការណ៍៖

ភាពដ៏សាមញ្ញ របស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយសុចរិត និងមានទឹកចិត្តធំទូលាយអធ្យាស្រ័យល្អ ដែលជាទីស្នាក់ត្រជាក់ត្រជុំរបស់ ប្រជាពលរដ្ឋទាំងអស់ចង់មកអាស្រ័យជ្រក ក្រោមម្លប់ សន្តិភាព នេះ !

ចែករំលែក៖

ភ្នំពេញ ៖ កាលសម័យជំងឺកូវីដ-១៩ វាយលុក ពេញពិភពលោក គឺប្រទេសដ៏ច្រើនលើសាកលលោក បានសម្លឹងឃើញពីមេដឹកនាំ ប្រទេសកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានយ៉ាងច្បាស់ រហូតដល់សំណេរ ពីជនបរទេស សរសើរដល់កម្ពុជាថា : ត្បិតតែកម្ពុជាជាប្រទេសតូចគ្មានធនធានគ្រប់គ្រាន់  និងលទ្ធភាពជួយសម្រាលដល់បញ្ហាប្រឈមសាកល ក៏ប៉ុន្តែ កម្ពុជាមានបេះដូងមនុស្សធម៌បរិសុទ្ធ បានតាំងស្មារតីរឹងមាំ មិនបានកើតជំងឺភ័យខ្លាចហួសហេតុ គ្មានហេតុផល ហើយត្រូវធ្វើជាមិត្តល្អក្នុងគ្រាដែលមិត្តរបស់យើងកំពុងមានអាសន្ន មានទុក្ខភ័យ ឬ ក្នុងពេលដែលជាតិសាសន៍ដទៃទៀតកំពុងមានហានិភ័យ ឬ គ្រោះថ្នាក់ដល់ជីវិត ឬ សុខភាព ដោយមិនត្រូវរត់ចោលគ្នាឡើយ។ ក្នុងស្មារតីមនុស្សធម៌ជាប្រពៃណីនេះ កម្ពុជាត្រូវតែជួយសង្រ្គោះដោយមិនរើសអើងពូជសាសន៍ឡើយ។ ក្នុងស្មារតីនេះផងដែរ កម្ពុជាបានបំពេញបេសកកម្មខាងមនុស្សធម៌ជាប្រវត្តិសាស្រ្ត ដែលពិភពលោកទាំងមូលបានកំពុងកត់ត្រា និងចងចាំមិនភ្លេច ហើយបានកោតសរសើរកម្ពុជាក្នុងទង្វើមនុស្សធម៌ចំពោះជាតិសាសន៍ទាំងឡាយ ដែលពួកគេបានរួចចាកផុតពីទុក្ខភ័យដល់ជីវិត​តាមរយៈការសម្រេចចិត្តរបស់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចត នៅកំពង់ផែក្រុងព្រះសីហនុ ។

ដោយប្រឈមនឹងវិបត្តិដែលកើតចេញការផ្ទុះមេរោគ Covid-19 នេះ ប្រទេសកម្ពុជាមិនអាចនិយាយបានថា រួចចាកផុតពីផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ខ្លួនបានឡើយ។ ក៏ប៉ុន្តែ វាជាការគួរឱ្យសោកស្តាយបំផុត ដែលក្រុមជនអគតិមួយចំនួនបានយកបញ្ហានៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើជាប្រធានបទនយោ​បាយប្រជាភិថុតិដ៏ល្ងង់ខ្លៅបំផុតរបស់ខ្លួន ដើម្បីវាយប្រហាមកលើរដ្ឋាភិបាលកម្ពុជា បំភ្លេចចោលការប្រឈមរួមពិតប្រាកដទៅនឹងបញ្ហាសាកល គឺការផ្ទុះរីករាលដាលមេរោគ Covid-19 នេះ។

សូមលើកពីទិដ្ឋភាពសង្គម អ្វីជាទឹកចិត្តអ្នកមានពិតប្រាកដ,   អ្នកមានគឺជាអ្នកដែលមានចិត្ត មានចិត្តជួយយកអាសារអ្នកដទៃ មានព្រហ្មវិហារធម៌ក្នុងខ្លួនជាមួយមនុស្សផងគ្នា ចេះស្កប់ស្កល់គ្រប់គ្រាន់នឹងអ្វីដែលខ្លួនមាន រកស៊ីប្រកបរបរដោយសុចរិត និងមានទឹកចិត្តធំទូលាយអធ្យាស្រ័យល្អ ដែលជាទីស្នាក់ត្រជាក់ត្រជុំរបស់មនុស្សទាំងអស់ដែលគេចង់មកអាស្រ័យជ្រក។ ដែលហៅថាគេជាអ្នកមានព្រោះគេពេញចិត្តអ្វីដែលគេមានស្រាប់ មិនចង់បានរបស់អ្នកដទៃនិងស្គាល់អារម្មណ៍ថាគ្រប់គ្រាន់ហើយ។

សូមបញ្ជាក់ថា, ត្រឹមចំនួនលុយដែលមានមិនអាចបញ្ជាក់ថាអ្នកជាអ្នកមានទេ បើក្នុងចិត្តអ្នកមិនទាន់ស្គាល់ភាពស្កប់ស្កល់នោះ។ អ្នកនៅតែដេញតាមលុយ អាចធ្វើរឿងដែលមិនគួរគប្បីដើម្បីអោយបានលុយកាន់តែច្រើន ឬអាចទៅបំពានអ្នកដទៃសព្វបែបយ៉ាង។ អ្នកនៅតែមានអារម្មណ៍ថាខ្វះៗៗៗៗជារៀងរហូតទោះអ្នកមានលុយប៉ុន្មានលានក៏ដោយ។ មានតារាចម្រៀងអាមេរិកម្នាក់បានលើកឡើងថា មិត្តភក្តិខ្ញុំខ្វះខាតណាស់ អ្វីៗដែលពួកគេមានគឺមានតែលុយប៉ុណ្ណោះ។

សូមរំលឹកថា, នៅថ្ងៃចុងក្រោយនៃជីវិតអ្នក គ្មានអ្នកណាម្នាក់ចាំថាអ្នករស់នៅផ្ទះធំប៉ុណ្ណា ជិះឡានថ្លៃប៉ុណ្ណា  ឬមានទ្រព្យសម្បត្តិប៉ុន្មានកោដិដុល្លារនោះទេ។ តែអ្វីដែលពួកគេចាំគឺទឹកចិត្តល្អដែលអ្នកបានជួយគេ ទឹកចិត្តស្មោះត្រង់ដែលអ្នករាប់អានគេ ទឹកមុខញញឹម ក្តីមេត្តាដែលអ្នកមាន ភាពកក់ក្តៅដែលអ្នកផ្តល់អោយគេនិងអារម្មណ៍ល្អៗទាំងប៉ុន្មានដែលអ្នកបានផ្យល់អោយគេប៉ុណ្ណោះ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេដឹកនាំ កើតចេញពីត្រកូលកសិករ ប្រឹង តស៊ូ ស្គាល់ ភាព ជូរចត់ លំបាក ទើបសម្តេចតេជោក្លាយ ជាស្ថាបនិក ផ្តល់ដល់កម្ពុជា ជាប្រទេស មាន សុខសន្តិភាព ដល់បច្ចុប្បន្ន ៕ 

ដោយ ៖ សិលា


ចែករំលែក៖