ព័ត៌មានទាន់ហេតុការណ៍៖

លិខិតអបអរសាទររបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញ  លិខិតអបអរសាទរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងនាម គណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមអបអរសាទរដ៏កក់ក្តៅបំផុតចំពោះ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្ស និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន គោរមងារជា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតបាន ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ហើយជាក់ស្ដែងបាន សម្រេចនូវស្នាដៃធំធេងជាច្រើនក្នុងការរួមចំណែកដល់ការរំដោះជាតិ សង្គ្រោះជាតិ ការស្តារកសាង ការពារ និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតពេលបច្ចុប្បន្ន ។

គណបក្សប្រជាជនកម្ពុជា សូមគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឱ្យ សម្រេចបានជោគជ័យថែមទៀតក្នុងភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖