ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ២៧៣នាក់ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជៀច ដែលមកពីឃុំចំនួន៨គឺ ឃុំថ្មពូន, ឃុំកញ្រ្ចៀច, ឃុំគោកគង់លិច, ឃុំត្នោត, ឃុំព្រាល, ឃុំគោគគង់កើត, ឃុំចុងអំពិល និងឃុំក្តឿងរាយ ដោយមានការចូលរួមពីអស់លោក សមាជិកគណៈអចិន្រ្តៃយ៍គណបក្សឃុំ ស្រុកផងដែរ។
បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិក:ដែលបានកំណត់រួចមក លោកអភិបាលខេត្ត បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីរីករាយ និងស្និទ្ធស្នាលបំផុតចំពោះបងប្អូនដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការកសាងជាតិ។
សូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ ៕
ដោយ ៖ សហការី