ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :
១- ចង់បានភូមិឃុំមានសុវត្ថិភាព = ត្រូវការកម្លាំងសរុបនិងមធ្យោបាយសរុប?
២- ជួបជុំគ្នាធ្វើកិច្ចការសង្គមអាចជួបជុំបាន = តែបើជួបជុំទាមទារឲ្យដោះលែងជនជាប់ចោទមិនអាចទៅរួចទេ?
៣- មិនមែនជាអ្នកទោសនយោបាយទេ = តែគឺជាអ្នកទោសដែលចូលដៃជើងជាមួយក្រុមឧទ្ទាមក្រៅច្បាប់?
៤- មិនដោះលែងពួកឧទ្ទាមក្រៅច្បាប់ = ក៏ការបោះឆ្នោតអាប្រព្រឹត្តទៅដោយរលូនដែរ?
៥- អ្នកខ្លះត្រូវដោះលែងនិងអ្នកខ្លះមិនត្រូវដោះលែង = គឺជាករណីដោយឡែកពីគ្នា ?
៦- បើប្តីខ្លួនជាមនុស្សល្អ = នឹងមិនត្រូវជាប់គុកទេ ?
៧- ការផ្សាយរឿងអាស្រូវរបស់បុគ្គលឬអ្នកនយោបាយ = ជាប្រព័ន្ធផ្សព្វផ្សាយឯកជន បើសាមុីជនមិនប្តឹងទេ សមត្ថកិច្ចមិនចាត់ការទេ?
៨- ការផ្សាយរឿងអាស្រូវរបស់មន្ត្រីបក្សប្រឆាំង = គូថឆ្នាំងមិនក្តៅ ទៅក្តៅឯគម្របឆ្នាំងទៅវិញ?
៩- សិទ្ធិឯកជនឬបុគ្គលត្រូវការពារដោយច្បាប់ = តែបើសាមុីជនមិនមានប្រតិកម្មទេ ច្បាប់ក៏មិនអាចជួយរកខុសត្រូវឲ្យដែរ?
១០- ការធ្វើបាតុកម្មទាមទារឲ្យដោះលែជនជាប់ចោទ = មិនមែនជាការសម្តែងមតិទេ តែគឺជាសកម្មភាពប្រឆាំង?៕
ដោយ ៖ សហការី