ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំសន្និបាតផ្សព្វផ្សាយអំពីរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព និងរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខជានិច្ច ។
សម្តេច ក៏បានគូសបញ្ជាក់ថា ៖ ដោយឡែកគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ក្នុងការអនុវត្តផែនការស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញអនុវត្តន៍ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាមួយគ្នានោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានលេីកឡេីង អំពីការយកចិត្តទុក្ខដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធា គណបក្សប្រជាជនកម្ពុជា ដែលបានគិតគូរអំពីសុទុក្ខ សុខមាភាពសង្គម និងការផ្តល់នូការគាំពារសង្គមគ្រប់បែបយ៉ាង ជូន្រជាពលរដ្ឋហេតុនេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលនៅរួមសុខ រួមទុក្ខមួយប្រជាពលរដ្ឋ ។
សម្តេចក៏បានបន្តទៀតថា ៖ ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា ៖
១- ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ ។
២-ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស ។
៣-ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។
៤-បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ ។
៥-ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ ភូមិផងដែរ ៕
ដោយ ៖ សិលា