ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ​របស់លោក ស​ ថេត​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពុនទី១​ បានផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោក សាន សុខសីហា ជំនួយការនិងជាតំណាងលោក ស ថេត បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា និងលេីកទិសដៅសម្រាប់ខែបន្ត ជាមួយក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដែលផ្តួចផ្តេីមគំនិតបង្កេីតឡេីងដោយលោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

    *ឯកសារពាក់ព័ន្ធដែលបានធ្វេីរួចនៅសង្កាត់ និងបានយកជូនដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងខែមីនា ឆ្នាំ២០២៣នេះ មានសរុបចំនួន ១៣៥ច្បាប់។ 

  *លទ្ធផលការងារសរុបចាប់ពីខែកក្កដា ២០២២ ដល់ ខែមីនា ឆ្នាំ២០២៣ ឯកសារដែលបានយកជូនដល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩៨៩ច្បាប់។

   *ទិសដៅអនុវត្តការងារបន្ត

-បន្តយកចិត្តទុកដាក់ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋតាមដល់ខ្នងផ្ទះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

  -ផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះគំនិតផ្តួចផ្តើមរបស់លោក ស ថេត ក្នុងការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

  -ចូលឱ្យដល់គ្រប់តំបន់ដើម្បីបានដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

  -លើកទឹកចិត្តប្រជាពលរដ្ឋឱ្យជួយថែទាំសមិទ្ធផលនានាដែលលោកប្រធាន បានផ្តល់ជូននាពេលកន្លងមក រួមមានផ្លូវបេតុង សាលាបុណ្យ អំពូលសូឡា ។ល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖