បែកធ្លាយឯកសាររបស់មន្ទីរបញ្ចកោណដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលួចស្តាប់ការសន្ទនានៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីដើមខែមីនា។
យោងតាមសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍កាលពីថ្ងៃទី១០ ខែមេសា ថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងស្នើឱ្យសហរដ្ឋអាមេរិកចាត់វិធានការសមស្របពាក់ព័ន្ធនឹងរបាយការណ៍ដែលថា អាមេរិកត្រូវបានគេជឿថាកំពុងធ្វើចារកម្មលើមន្ត្រីសន្តិសុខដែនសមុទ្រ ប្រមុខប្រទេសនេះ នៅពេលដែលបញ្ហាត្រូវបានបញ្ជាក់។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា ការផ្ទៀងផ្ទាត់ការណ៍ពិតគឺជាអាទិភាពកំពូល ហើយបានបញ្ជាក់ថា ហានិភ័យនៃការបំភ្លៃព័ត៌មានសម្ងាត់ និងការជ្រៀតជ្រែកពីភាគីទីបីនៅក្នុងដំណើរការផ្ទៀងផ្ទាត់ការណ៍ពិតមិនអាចត្រូវបានគេបដិសេធបានទេ។
ការលេចធ្លាយឯកសារអាមេរិកដែលចាត់ថ្នាក់ដែលមានព័ត៌មានប្រមូលបានពីការលួចលាក់ពីសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូងបានធ្វើឱ្យទីក្រុងសេអ៊ូលស្ថិតក្នុងស្ថានភាពឆ្គងមួយ ពោលគឺប្រហែលពីរសប្តាហ៍មុនពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមកាសែត New York Times និង Washington Post ឯកសារលេចធ្លាយរបស់មន្ទីរបញ្ចកោណដែលត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបាននិងកំពុងលួចស្តាប់ការសន្ទនានៅឯការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីដើមខែមីនា ទាក់ទងនឹងថាតើត្រូវផ្តល់អាវុធដើម្បីគាំទ្រដល់អ៊ុយក្រែនដែរឬទេ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN