ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​២ថ្ងៃជាប់គ្នា​! នគរបាល​ស្រុក​ថ្មគោល​ ឃាត់ខ្លួនមុខសញ្ញា​ក្រុមចោរ​ប្លន់​ចំនួន​ ៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិ​ការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាបករណីហិង្សាដោយចេត​នាមានស្ថានទម្ងន់ទោស (ប្រើកាំបិត) និងលួចដោយប្រើហិង្សា​(កាប់ប្លន់យកម៉ូតូ)មួយករណីឃាត់ ខ្លួនមុខសញ្ញាចំនួន​០៥នាក់​មក​ធ្វេីការសា​ក​សួរ​ នៅអធិការដ្ឋាននគរបាលស្រុក​ កាលពីថ្ងៃទី៩​ និងទី១០ខែមេសា​ ឆ្នាំ២០២៣នេះ។ 

លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរបាលស្រុកថ្មគោល​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​១០​ ខែមេសា​នេះថា​ ដោយអនុវត្តតាមបទ​បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្ត​បាត់​ដំ​បង​ លោកបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់​ខ្លួនមនុស្សចំនួន០៥នាក់ហេីយក្នុង​នោះ​ដកហូតបាន​(កាំ-បិ-ត)ដែលជាមធ្យោបាយក្នុងសកម្មភាពល្មេីស​នេះផង។ 

ជនសង័្សយទាំង០៥នាក់នោះគឺ៖

១-ឈ្មោះ វ៉ាន់ ជូ ភេទប្រុស​  អាយុ​១៨ ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង​។ 

២-ឈ្មោះព្រឿន សុខហេងភេទប្រុ សអាយុ​ ឆ្នាំ មានទីលំនៅនៅភូមិកណ្ដាលត្បូង ឃ្មុំគោកឃ្មុំ​ ស្រុកថ្ម​គោ​ល​ ខេត្ត​បាត់​ដំ​បង​។

៣-ឈ្មោះមឿន សំណាងភេទប្រុសអាយុ  ឆ្នាំមានទីលំនៅភូមិកសិកម្ម ឃុំតាពូង  ស្រុកថ្មគោល​ខេត្តបាត់​ដំ​បង​។ 

៤-ឈ្មោះលឹម លីហ៊ាងភេទប្រុសអាយុ ឆ្នាំមានទីលំនៅនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល​ខេត្តបាត់ដំបង​។ 

៥-ឈ្មោះលាង ហូវ ភេទប្រុសអាយុ​ ឆ្នាំមានទីលំនៅនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល  ខេ​ត្តបាត់ដំបង។ 

សូមជម្រាបជូនថានៅថ្ងៃទី០៩ខែ​ មេ​សា​ឆ្នាំ​២០២​៣វេលាម៉ោង២១និង​៣​០នាទីនៅចំណុចខាងជើងវត្តវាលទ្រា ស្ថិតក្នុងក្រុមទី១៤ ភូមិ វាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល មានករណី​ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រេី(កាំ-បិ-ត) និងករណីលួចដោ​យប្រើហិ-ង្សា(កា-ប់-ប្ល-ន់យកម៉ូតូ)​បង្កឡើងដោយក្រុមក្មេងទំ​នើង០​១​ក្រុម ធ្វើសកម្មភាពកា-ប់ទៅ​លើជន​រ​ងគ្រោះឈ្មោះ ញ៉ វាសនា ភេ​ទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលឱ្យរងរបួសត្រង់ស្មាខាង​ស្តាំ(របួសធ្ងន់) ខណៈពេលជនរង​ គ្រោះ​ ជិះម៉ូតូជា​មួយ​មិត្តភក្កិ នៅចំ​ណុ​ចខាងលេីហេី​យត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។ 

ភ្លាមនេះក្រុមជនសង័្សយបានធ្វេីសក​ម្មភាពដេ-ញកា-ប់ទៅលើជនរងគ្រោះឈ្មោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល​ ខេត្តបាត់​ដំ​បង​ខណ: ជន រងគ្រោះជិះម៉ូតូមក​ដ​ល់ ​ចំណុចកេីតហេតុនេះតែមិនរងរបួសទេ​ តែជនរងគ្រោះបានទម្លាក់ម៉ូតូហេីយរត់យក​រួចខ្លួនដែលម៉ូតូនេះត្រូវក្រុមជន​សង័្សយជិះយកទៅបាត់នោះគឺម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A-0095 ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កា ប​និងឃាត់ ខ្លួនបានជន​សង្ស័យ​០១ នាក់ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ហេីយតាមចម្លេីយសារភាពរបស់ជន​ស​ង្ស័យ​ខាងលេី​ សមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងឃា​ត់ខ្លួនជាបន្តបន្ទាប់ទៀត។ 

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនពួកគេមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ហេីយ​ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងធ្វេីការ​ស្រាវជ្រាវបន្ត៕

ដោយ​៖សហការី​


ចែករំលែក៖