ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកនាយកក្រុមហ៊ុន ហ្គាវ័ន្ត អឹភែរឹល (GAWON APPAREL CO.,LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖L001-1000B4397 ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំឱ្យបានជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុង ថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋាន # ផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ពន្ធដារ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
អនុលោមតាមមាត្រា ៩៥(ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកពន្ធដារសូមអញ្ជើញ លោកនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទ ០២៣ ៨៨៤ ៨០០ មិនឱ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាល បរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ លោកនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌ ដូចមានចែងក្នុងមាត្រា ១២៧ . ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការ តាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក
នាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕
ដោយ ៖ សិលា