ព័ត៌មានទាន់ហេតុការណ៍៖

ការបំពុលបរិយាកាសបានប៉ះពាល់ដល់ទេសចរណ៍ឈៀងម៉ៃយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ការបំពុលខ្យល់អាកាសនៅក្នុងប្រទេសថៃ ជាពិសេសទីក្រុងឈៀងម៉ៃ កាន់តែអាក្រក់ទៅៗ។ រហូតមកដល់ពេលនេះ ថៃនិងប្រទេសជិតខាងនៅមិនទាន់អាចឯកភាពគ្នាលើដំណោះស្រាយបានទេ។
អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ស្រទាប់ផ្សែងដ៏ក្រាស់ដែលមានធូលីល្អិតៗបានព័ទ្ធជុំវិញទីក្រុងឈៀងម៉ៃ។ ការបំពុលឥតឈប់ឈរបានបណ្តាលឱ្យអ្នកទេសចរជាច្រើន “ងាកចេញ” ពីទីក្រុងដែលត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍ធំទីពីររបស់ប្រទេសថៃមុនពេលការរាតត្បាត Covid-19 ផ្ទុះឡើង។
AFP បានផ្សាយថា អភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsittitavorn បានជំរុញប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះតំបន់ភ្នំនៅជិតទីក្រុង ដោយបានធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះម្តងទៀត។
“អ័ព្ទមានគ្រប់ទីកន្លែង គ្របដណ្តប់លើប្រាសាទ វិមាន និងទីផ្សារដែលធ្លាប់បានទាក់ទាញភ្ញៀវទេសចរបរទេសប្រហែល 4 លាននាក់ក្នុងឆ្នាំ 2019។ (ឥឡូវនេះ អតិថិជនជាច្រើនបានស្នើសុំលុបចោលវិស្សមកាលរបស់ពួកគេ។) លោក Gade Gray ម្ចាស់សណ្ឋាគារ Elliebum Boutique Hotel ក្នុងទីក្រុងឈៀងម៉ៃ បាននិយាយថា ស្ថានភាពកាន់តែអាក្រក់ជារៀងរាល់ឆ្នាំ។
ការលុបចោលសណ្ឋាគារគឺជាផលប៉ះពាល់ដល់សេដ្ឋកិច្ចភាគខាងជើងប្រទេសថៃ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត និងកំពុងងើបឡើងវិញក្នុងល្បឿនយឺតជាង៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖ Zing news


ចែករំលែក៖