ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជក្រឹត្យ​ ត្រាស់​បង្គាប់​ផ្ដល់​ សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ Thiago Teixeira និង​ ប្រពន្ធ​របស់​គាត់​​ !

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់ :

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ ដែលមានសមាជិកៈ

 ១- លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជនជាតិប្រេស៊ីល សញ្ជាតិ ប្រេស៊ីល កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៨៨នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (ជាប្ដី)។

  ២- លោកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វែន (ROMA MARIA ROZANSKA STEFFEN) ជនជាតិ ប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ (ជាប្រពន្ធ)។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖