ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាត្រង់ផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តមែរសឺដេសបានបេីកបុកជាមួយរថយន្តសាំយ៉ុងត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង តែមិនមានមនុស្សរងរបួសនោះទេ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៩៩កែងផ្លូវលេខ៤៦៦​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកសាំយ៉ុងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2O-9105 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមែរសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BT- 1888 បេីកបរដោយជនជាតិចិនតាមបណ្តោយផ្លូវលេខ៤៦៦​ក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាងតែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលដោយភាគីទាំងសងខាងព្រមយករថយន្តរបស់ខ្លួនទៅជួសជុលរៀងៗខ្លួន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖