ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមែរសឺដេសបុករបាំងថ្មការដ្ឋានកំពុងសាងសង់ស្ពានអាកាសផ្លូវ៦០ម៉ែត្ររងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តមែរសឺដេសមួយគ្រឿងដែលបេីកក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មការដ្ឋានកំពុងសាងសង់ស្ពានអាកាសតាមផ្លូវ៦០ម៉ែត្រ​ បណ្តាលឱ្យរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។ 

     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចការដ្ឋានកំពុងសាងសង់ស្ពានផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ។ 

     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកមែរសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BC-5454 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដោយមានការដ្ឋានកំពុងសាងសង់ស្អានអាកាសអ្នកបើករថយន្តមិនបានប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ ហើយបានឱ្យភាគីខាងម្ចាស់រថយន្តសម្របសម្រួលជាមួយភាគីខាងការដ្ឋាន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖