ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពធាតុអាកាសនៅកម្ពុជា ៖ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣, សីតុណ្ហភាពកើនដល់ជិត៤០ °C

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

    ក្រសួងធនធានទឹក​ បញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C

* ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C

* ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើតឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖