ព័ត៌មានទាន់ហេតុការណ៍៖

២គ្រាប់នៅក្រៅដីធ្វើឱ្យក្រុម Inter Milan បន្តក្តីសង្ឃឹមឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League

ចែករំលែក៖

ក្រុមខ្លាំងមកអុីតាលី Inter Milan បានវាយបកក្នុងតង់ទី២ ដោយការរកគ្រាប់បាល់២គ្រាប់ពី Nicolo Barella និង Romelu Lukaku សម្រាប់ជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Benfica ក្នុងក្របខ័ណ្ឌ Champions League វគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ពួកគេ ជើងទី១កាលពីរំលឹងអធ្រាត្រឈានចូលថ្ងៃទី១២ មេសា ដែលបានធ្វើឱ្យពួកគេបន្តដំណើរឆ្ពោះទៅរកការបង្ហាញខ្លួន៤ក្រុមចុងក្រោយជាលើកដំបូងចាប់តាំងពីបានឈ្នះពានរង្វាន់ក្នុងឆ្នាំ២០១០។

កីឡាករ Barella បាន​តែត​បញ្ចូល​ទី​យ៉ាងល្អផុតដៃអ្នកចាំទីនៅ​នាទី​ទី៥១ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ​ក្នុង​ការ​បញ្ចប់​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​ខ្សែ​ការពារ Alessandro Bastoni ដែល​កំពុង​វាយ​សម្រុក​ទៅ​ខាង​ឆ្វេង ហើយ​បញ្ជូនចូលក្នុងតំបន់គ្រោះថ្នាក់។

ខ្សែប្រយុទ្ធបម្រុង Lukaku បានរក១គ្រាប់ទៀតតាមរយៈការស៊ុតបាល់ពិន័យបាល់ប៉េណាល់ទីនៅនាទីទី៨២បន្ទាប់អាជ្ញាកណ្តាលឆែក VAR ដោយបាល់ប៉ះដៃប្រធានក្រុម Benfica កីឡាករ Joao Mario សម្រាប់ការពិនិត្យដោយអាជ្ញាកណ្តាលអង់គ្លេសលោក Michael Oliver។

គ្រាប់បាល់ទាំងពីរនេះបានផ្តល់ឱ្យ Inter នូវអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ជើងទី២នៅ San Siro នៅថ្ងៃពុធសប្តាហ៍ក្រោយ ដែលពួកគេនឹងមានក្តីស្រមៃយ៉ាងខ្លាំងដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្រុមអុីតាលីជាមួយប្រទេសជិតខាង AC Milan ឬ Napoli ដែលជួបគ្នានៅថ្ងៃពុធនេះ។

សម្រាប់ការប្រកួតនេះក្រុម Benfica ក៏មានឱកាសផងដែរដោយកីឡាករRafa Silva បានបង្កើតទម្រង់លេងល្អដោយស៊ុតបាល់ចំគោលដៅ ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី Andre Onana របស់ Inter។ មួយសន្ទុះក្រោយមកការបញ្ជូនបាល់ដ៏ទាក់ទាញរបស់ Joao Mario បានឆ្លងចូលក្នុងតំបន់គ្រោះថ្នាក់ មុនពេល Inter មានការខិតខំប្រឹងប្រែងជាលើកដំបូងរបស់ពួកគេ ដែលជាការស៊ុតពីចម្ងាយដ៏ល្អដោយ Francesco Acerbiកៀកនឹងចំគោលដៅក្រុម Benfica ។

ការប្រកួតជើងទី២នៅទឹកដីក្រុម Inter Milan នឹងធ្វើឡើងនៅ២០ ខែមេសាខាងមុខ ហើយ Inter Milan ជាក្រុមដែលមានភាគរយច្រើនក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារមានគ្រាប់បាល់ចំណេញក្រៅទឹកដីរហូតដល់២គ្រាប់ ៕ ដោយ៖ ភារៈ

(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖