ព័ត៌មានទាន់ហេតុការណ៍៖

ឌុបក្មេងស្រីអាយុ១៤ឆ្នាំចូលក្នុងព្រៃចាប់រំលោភបានសម្រេច តែទីបំផុតជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

    ខេត្ដកណ្ដាល៖ ជនសង្ស័យម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានជិះម៉ូតូឌុបក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ចូលទៅក្នុងព្រៃ រួចរំលោភរហូតបានសម្រេច ហើយក្រោយមកក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ឪពុកម្ដាយឈានដល់ដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតាមនីតិវិធី។ 

    ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី នៅចំណុចភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះ អាយុ១៤ឆ្នាំ ស្នាក់នៅភូមិបឹងក្អែក  ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ចំណែកជនសង្ស័យឈ្មោះ រិទ្ធ ថារ៉ង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិចំបក់ត្រប់  ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ 

ប្រភពដដែលបន្តថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ រិទ្ធ ថារ៉ង បានមកអង្គុយផឹកស្រានៅផ្ទះរបស់ជនរងគ្រោះ ជាមួយឪពុកជនរងគ្រោះផងដែរដោយមានគ្នាចំនួន០៦នាក់  ។ បន្ទាប់ពីផឹកស្រាស្រវឹងអស់២១កំប៉ុងរួចមក ឪពុកជនរងគ្រោះបានប្រើជនរងគ្រោះអោយយកម៉ូតូឌុបជូនជនសង្ស័យត្រឡប់ទៅផ្ទះ វិញ ដោយជនសង្ស័យជាអ្នកឌុប។ អ្នកទាំងពីរជិះម៉ូតូពីជើងទៅកើតដើម្បីសំដៅទៅផ្ទះជនសង្ស័យ លុះជិះទៅដល់ភូមិថ្មី ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ស្រាប់តែជនសង្ស័យបានជិះម៉ូតូចូលទៅក្នុងព្រៃនិងបានឈប់ម៉ូតូ រួចបានដេញជនរងគ្រោះអោយចុះពីលើម៉ូតូ ហើយជនសង្ស័យបានយកដៃខ្ទប់មាត់ជនរងគ្រោះមិនអោយស្រែក រួចហើយបានផ្ដួលជនរងគ្រោះអោយដួលទៅលើដី ហើយបានស្រែកគំរាមថាបើហ៊ានតែស្រែកអញនឹងច្របាច់កឱ្យស្លាប់។ ភ្លាមនោះជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភជនរងគ្រោះរហូតដល់បានសម្រេចចំនួន០១លើក។បន្ទាប់មកជនសង្ស័យបានឌុបជនរងគ្រោះត្រឡប់មកផ្ទះរបស់ខ្លួន ហើយជនរងគ្រោះក៏អោយពូឈ្មោះ ឆី ជូនត្រឡប់មកផ្ទះរបស់ខ្លួនវិញ និងបានប្រាប់រឿងដែលឈ្មោះ រិទ្ធ ថារ៉ង បានចាប់រំលោភខ្លួន ប្រាប់ឪពុកម្ដាយ។ បន្ទាប់មកម្ដាយជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ធបាលព្រែករកា ហើយមន្ត្រីប៉ុស្តិ៍បានរាយការណ៍មកកម្លាំងជំនាញប្រឆាំងការជួញដូរនិងការពារអនីតិជន ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖